កាន់ GoPro រាល់​ថ្ងៃ ចុះ​ដឹង​អត់​សាក​ថ្ម​មួយ​ពេញ អាច​ថត​វីដេអូ​បាន​ប៉ុន្មាន​ម៉ោង?

  • 2017-12-26 02:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro ត្រូវ​បាន​គេ​ស្គាល់​ជា Action Camera ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បំផុត។ បច្ចុប្បន្ន​ចេញ​ដល់​ម៉ូដែល HERO6 Black តម្លៃ​ក្រៅ​ស្រុក​ថ្លៃ ៥០០ ដុល្លារ ។​ ចុះ​អ្នក​ដឹង​ដែរ​ទេ ថាមពល​ថ្ម GoPro ស៊េរី​នីមួយៗ ពេល​សាក​មួយ​ពេញ អាច​ថត​វីដេអូ​បាន​ប៉ុន្មាន​ម៉ោង?

រូបតំណាង Hero5 Black

បើ​និយាយ​ពី​ការ​ថត​វីដេអូ​នៅ​កម្រិត 1080p ក្នុង​លក្ខខណ្ឌ 60fps ដោយ​ពុំ​មាន​ប្រើ​មុខងារ​ពិសេស​ជំនួយ ពពួក Hero4, Hero 5 និង Hero6 ថាមពល​ថ្ម​ប្រើប្រាស់​មាន​ដូច​ខាង​ក្រោម:

  • GoPro Hero 6: ១ ម៉ោង ៤៥ នាទី
  • GoPro Hero5 Black: ២ ម៉ោង
  • GoPro Hero5 Session: ១ ម៉ោង ៣៥ នាទី
  • GoPro Hero4 Black: ១ ម៉ោង ២០ នាទី
  • GoPro Hero4 Silver: ១ ម៉ោង ៤០ នាទី
  • GoPro Hero4 Sesson: ១ ម៉ោង ៤៥ នាទី

ជាង​នេះ​ទៅ​ទៀត​សម្រាប់ GoPro Hero6 Black ចំពោះ​ថាមពល​ថ្ម​ស្តង់ដារ​ចេញ​ពី​គេហទំព័រ​ផ្លូវការ:

រូបតំណាង Hero6 Black
  • ថត​កម្រិត 4K លក្ខខណ្ឌ 60fps: ៧០ នាទី
  • ថត​កម្រិត 4K លក្ខខណ្ឌ 30fps: ៩៥ នាទី
  • ថត​កម្រិត 2.7K លក្ខខណ្ឌ 120fps: ៦០ នាទី
  • ថត​កម្រិត 1440p លក្ខខណ្ឌ 60fps: ៧៥ នាទី
  • ថត​កម្រិត 1080p លក្ខខណ្ឌ 240fps: ៦០ នាទី
  • ថត​កម្រិត 1080p លក្ខខណ្ឌ 120fps: ៦៥ នាទី
  • ថត​កម្រិត 1080p លក្ខខណ្ឌ 60fps: ១០០ នាទី
  • ថត​កម្រិត 720p លក្ខខណ្ឌ 60fps: ១១០ នាទី

ប្រភព: https://gopro.com/help/articles/question_answer/how-long-does-the-hero6-black-battery-last

https://clicklikethis.com/how-long-does-a-gopro-battery-last/​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ GoPro | Click Like This   ប្រែ​សម្រួល៖ កៅ រក្សា