Mourinho បែរ​រ៉ាដា​ទៅ Dybala?

  • 2017-12-26 14:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ច​ចាម​អារ៉ាម​មួយ​បាន​ឆាប​ឆួល​មែន​ទែន​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ​ថា អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinho កំពុង​តែ​ចង់​បាន​ Paulo Dybala ឲ្យ​មក​លេង​នៅ​កីឡដ្ឋាន Old Trafford នា​រដូវ​កាល​ក្រោយ។

យោង​តាម​ប្រភព​មួយ​នេះ បាន​អះអាង​ថា លោក Mourinho កំពុង​តែ​អន្ទះអន្ទែង​ក្នុង​ការ​តាម​ទិញ​កីឡាករ​ខ្សែ​បម្រើ​ប្រយុទ្ធ ក្នុង​នោះ​ ជា​គោល​ដៅ​សំខាន់​របស់​លោក។ Daily Sport បាន​ថែម​ទាំង​បន្ត​ទៀត​ថា អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជឿ​ថា Dybala ពិត​ជា​កីឡាករ​ដែល​ក្រុម​លោក​កំពុង​ត្រូវ​ការ ដោយ​សារ​តែ​ល្បឿន បច្ចេកទេស និង​ភាព​ច្នៃ​ប្រឌិត​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ ក៏​មាន​ពាក្យ​ច​ចាម​អារ៉ាម​ជា​ច្រើន​ដែល​ថា Antoine Griezmann អាច​នឹង​ចាក​ចេញ​ពី​ Atletico Madrid មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម​នា​រដូវ​កាល​ក្រោយ។ ទោះ​ជា​យ៉ាង​ណា មួយ​រយៈ​ចុង​ក្រោយ រឿង​នេះ​ ហាក់​ស្ងាត់​បាត់​ទៅ​វិញ បន្ទាប់​ពី​លេច​លឺ​​ព័ត៌មាន​ថា Barcelona កំពុង​ចែចូវ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះដែរ៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ ហ៊ីម រស្មី