Pep មិន​ទាន់​សម្រេច​អនាគត​ Joao Cancelo នៅ​ Man City ​ទេ​

  • 2024-04-25 12:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទាក់ទង​នឹង​អនាគត​របស់​ ខ្សែការពារ​ Joao Cancelo នោះ​ទេ​ ខណៈ​គេ​នឹង​ចប់​កុងត្រា​ខ្ចី​ជើង​ទៅ​ឲ្យ​ Barcelona នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​។

លោក​ Pep បាន​និយាយ​ថា​៖" យើង​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទៅ​នឹង​អនាគត​របស់​ Joao Cancelo នោះ​ទេ​។ យើង​នឹង​ធ្វើ​ការ​ចរចា​និយាយ​គ្នា​នៅ​ចុង​រដូវកាល​ខាង​មុខ​នេះ​ "។

បើ​ការ​ចុះ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Cancelo បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​នៅ​បន្ត​ Barca ក្នុង​នាម​ជា​កីឡាករ​ពេញ​សិទ្ធិ​ ដោយ​គេ​បាន​បង្ហាញ​តាម​សារព័ត៌មាន​ពី​ចេតនា​របស់​គេ​ក្នុង​នៅ​បន្ត​រហូត​មក​។

រីឯ​ Man City វិញ​ក៏​បាន​ធ្វើ​ការ​គិតគូរ​ក្នុង​ការ​លក់​កីឡាករ​នេះ​ចេញ​ទៅ​ឲ្យ​ Barca ផង​ដែរ​តែ​មិន​ទាន់​ត្រូវ​ថ្លៃ​ ដែល​ធ្វើ​ឲ្យ​ការ​ចរចា​ត្រូវ​បាន​គេ​ដឹង​ថា​បន្ត​រហូត​មក​ដល់​ពេល​នេះ​។

មក​លេង​ឲ្យ​ Barca ជាង​១រដូវកាល​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នេះ​ Cancelo បាន​ចូល​លេង​ឲ្យ​ Barca បាន​ ៣៦ប្រកួត​ និង​ស៊ុត​ចូល​៤គ្រាប់​៕

អត្ថបទ៖ សេរី មង្គល