និស្សិត​ យឹម ច័ន្ទយ៉ានីត​ ចេង សុធីតា​ បាន​ស្រាយ​ចម្ងល់​ខ្លួន​ជា​ច្រើន​បន្ទាប់​ពី​សិក្ខាសាលា​របស់​ CamEd​ ដែល​មាន​មន្ត្រី​ជំនាញ​ពន្ធដារ​

  • 2024-05-04 06:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​របស់​វិទ្យាស្ថាន​ខេមអេដ​ពីរ​រូប​គឺ​ យឹម ច័ន្ទយ៉ានីត​ ចេង សុធីតា​ ថា​សប្បាយ​ចិត្ត​មែនទែន​បន្ទាប់​ពី​បាន​ចូលរួម​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សាលា​ (CamEd Business School ) ​ផ្ទាល់​ និង​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ៗ​ពិសេស​មន្ត្រី​ជាន់​ខ្ពស់​របស់​ពន្ធដារ​ដែល​បាន​ពន្យល់​ និង​ស្រាយ​ចម្ងល់​ជា​ច្រើន​របស់​ពួកគេ​កាល​ពី​ម្សិលមិញ។​

និស្សិត​ឆ្នាំ​ទី៣​ ទាំង​ពី​រខាង​លើ​បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​សិក្ខាសាលា​ថា​ ពួកគេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​ចូលរួម​សិក្ខាសាលា​នេះ​ ព្រោះ​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ពី​មុខ​វិជ្ជា​ដែល​ខ្លួន​កំពុង​រៀន​ និង​ចំណុច​ដែល​ត្រូវ​បំពេញ​បន្ថែម​ដើម្បី​ឲ្យ​ការ​សិក្សា​ទទួល​បាន​ជោគជ័យ។​

បន្ថែម​ពី​នេះ​ទៅ​ទៀត​យុវតី​ យឹម ច័ន្ទយ៉ានីត​ ចេង សុធីតា​ បាន​ដឹង​ពី​ទីផ្សារ​ការងារ​ និង​ឱកាស​ការងារ​ផ្សេងៗ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។​ កាន់​តែអស្ចារ្យ​នោះ​គឺ​គន្លឹះ​ពិសេសៗ​ពី​វាគ្មិន​ជំនាញ​ទាំង​ ៥រូប​ក៏​ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​ខាង​ពន្ធដារ​ពិត​ជា​បាន​ពន្យល់​ និង​ដោះស្រាយ​ចម្ងល់​ជា​ច្រើន​ដែល​ធ្លាប់​មាន​កន្លង​មក។​ អ្នក​ទាំង​ពីរសូម​អរគុណ​ដល់​វិទ្យាស្ថាន​ខេមអេដ​ (CamEd Business School )​ ដែល​តែងតែ​បង្កើត​ឲ្យ​មាន​ជា​សិក្ខាសាលា​រហូត​មក​វា​ពិត​ជា​បាន​ជួយ​ដល់​ផ្នែក​សិក្សា​បន្ថែម​របស់​សិស្ស​និស្សិត​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ វិទ្យាស្ថាន​ខេមអេដ (CamEd Business School )​ ម្សិលមិញ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​“អាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ” ​(Conference on Careers in Accounting, Auditing & Tax 2024) ​លើក​ទី១៨​ ក្នុង​វិទ្យាស្ថាន​ផ្ទាល់​តែ​ម្ដង​ដោយ​មាន​សិស្ស​និស្សិត​ចូលរួម​ជា​ច្រើន។​ វាគ្មិន​ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​រួម​មាន​ Mr. Casey Barnett H.E.Dr.Eng Ratana Mr. Chhim Tepwinuth Mrs. Vajiravann Chamnan Mr. Ng Yee Zent៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី