៣ ម៉ូដែលពេញនិយមខ្លាំងនៅកម្ពុជា កំពុងធ្លាក់ថ្លៃ ជាឱកាសសម្រាប់ប្រើរថយន្ដថ្មីនាំចូលពីអាមេរិក

  • 2025-08-22 07:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រិតជីវភាព និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែប្រសើរ បានធ្វើឲ្យការនាំចូលរយន្ដថ្មីពីក្រៅប្រទេសកើនឡើងលើសឡានមួយទឹកចំនួន ៥១% ខណៈដែលតួលេខថ្មីរយៈពេល ៦ខែដើមឆ្នាំ២០២៥ ឡានថ្មីជាគោលដៅកុម្មង់ទិញពីអតិថិជននៅកម្ពុជាបានហក់ឡើងទ្វេរដង។

ទោះជាយ៉ាងណាអ្នកជំនាញទីផ្សារ និងរថយន្ដទំនើបៗនៅកម្ពុជាមើលឃើញថា ចំពោះរថយន្ដថ្មី ពេញនិយម និងមានគុណភាពរបស់អាមេរិកនៅមានចំនួនអ្នកទិញតិចតួចនៅឡើយ បើប្រៀបធៀននឹងរថយន្ដថ្មីនាំចូលពីប្រទេសផ្សេងៗ។ ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ និងផ្ដល់លទ្ធភាពកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន RMA Cambodia បានដាក់តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក។

តាមរយៈសន្និសីទសារព័ត៌មានមួយស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក" នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានថ្លែងថា RMA គឺជាក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយ RMA Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន បាននាំចូលគ្រឿងចក្រកសិកម្ម និងរថយន្ដម៉ាកល្បីៗមកកាន់កម្ពុជា។ លោកថា នៅចុងឆ្នាំ២០២៥ នេះក្រុមហ៊ុនបានផ្ដល់ឱកាស និងតម្លៃកាន់តែល្អសម្រាប់អតិថិជន។

លោកអគ្គនាយក ងន សាំង៖ “ឥឡូវបងប្អូនយើង មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ប្រើរថយន្ដថ្មី បងប្អូនយើងមានជីវភាពល្អ ហើយសេដ្ឋកិច្ចជាតិស្ថិតស្ថេ។ រថយន្ដថ្មីល្បីៗប៉ុន្មានប៉ូដែលរបស់អាមេរិក ដូចជា ford និង Jeep អីនេះ គឺល្បីទូទាំងពិភពលោកតែម្ដង ហើយឥឡូវជាមួយអត្រាពន្ធថ្មី និងបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនអីចេះទៀត ខ្ញុំគិតថានឹងមានអ្នកប្រើកាន់តែច្រើន”។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia រថយន្ដមានប្រភពដើមពីអាមេរិក ហើយនិយមប្រើនៅកម្ពុជាចំនួន ៣ម៉ូដែល នឹងផ្ដល់ជូនអតិថិជននូវតម្លៃពិសេសថ្មីចាប់ពីពេលនេះ។ ក្នុងនោះរថយន្ដ JEEP WRANGLER RUBICON មានតម្លៃ104,900$ ចុះ​មក​នៅ​ 97900$ រថយន្ដRAM 1500 REBEL មានតម្លៃ 107,900$ ចុះ​មកនៅត្រឹម 99900$ និងរថយន្ដ FORD RAPTOR F150 ចុះ​មក​នៅ​ត្រឹម 14,9000$​ ប៉ុណ្ណោះ៕