តោកំណាចអង់គ្លេស ត្រូវតតាំងនឹង មាន់គកបារាំង ដណ្តើមចំណាត់ថ្នាក់លេខ ៣ វើលខាប់
- 2026-07-17 05:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោកំណាចអង់គ្លេស ត្រូវតតាំងនឹង មាន់គកបារាំង ដណ្តើមចំណាត់ថ្នាក់លេខ ៣ វើលខាប់
ចន្លោះមិនឃើញ
ម៉ៃអាមី រដ្ឋផ្លរីដា៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រចូលមកដល់ ពិភពលោកនឹងត្រូវតាមដានការប្រកួតដ៏ធំ និងជក់ចិត្តមួយទៀត គឺការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣។ ក្រុមជម្រើសជាតិអង់គ្លេស ត្រូវជួបតតាំងជាមួយគូប្រជែងដ៏ខ្លាំងក្លាគឺបារាំង ដែលជាជំនួបលំដាប់កំពូលអឺរ៉ុបនៅលើទឹកដីសហរដ្ឋអាមេរិក។
ការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Miami Stadium (Miami Gardens, Florida) នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៤:០០ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។
ក្រុមទាំងពីរបានខកខានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយ៉ាងសោកស្តាយបំផុត៖
នេះមិនមែនជាលើកទីមួយទេដែលក្រុមយក្សអឺរ៉ុបទាំងពីរត្រូវតតាំងគ្នាក្នុងការប្រកួតកម្រិតពិភពលោក។ គិតទៅដល់ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា បារាំងធ្លាប់បានយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ដែលកាលនោះ Harry Kane បានស៊ុតបាល់ប៉េណាល់ទីខុសទីយ៉ាងគួរឱ្យសោកស្តាយនៅចុងម៉ោង។
ការប្រកួតនៅ Miami លើកនេះ នឹងក្លាយជាឱកាសសងសឹកសម្រាប់ក្រុមតោកំណាចអង់គ្លេស ក៏ដូចជាឱកាសសម្រាប់កីឡាករកំពូលៗដូចជា Harry Kane, Jude Bellingham និង Kylian Mbappé ក្នុងការស្វែងរកកិត្តិយសបញ្ចប់ការប្រកួតដោយជោគជ័យសម្រាប់ជាតិមាតុភូមិ។
ទោះបីជាចំណាត់ថ្នាក់លេខ ៣ មិនមែនជាគោលដៅចម្បងរបស់ក្រុមទាំងពីរក៏ដោយ ប៉ុន្តែការឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតដែលមាន ៤៨ ក្រុមចូលរួមនេះ នៅតែជាកិត្តិយសដ៏ធំធេង និងជាការលួងចិត្តសម្រាប់អ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។