ការពិតទាំង 10 យ៉ាងពីភីកអាប់អគ្គិសនី Tesla Cybertruck

  • 2024-05-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជាការពិតទាំង 10 យ៉ាងពីភីកអាប់អគ្គិសនី Tesla Cybertruck ដឹងហើយកាន់តែទាក់ចិត្តលើវា ដែលរួមមានដូចជា

ទី1 វាជាឡានដែលមានផ្លិតទឹកធំបំផុតលើពិភពលោក

ទី2 វាមានរន្ធព្រីភ្លើងនៅលើគ្រែដឹកខាងក្រោយ គឺ 120 វ៉ុល 2 រន្ធ និង 240 វ៉ុល 1 រន្ធ

ទី3 ភីកអាប់នេះអត់មានដៃទ្វារឡើយ​ ហើយដើម្បីអាចបើកទ្វារបាន គឺត្រូវចុចប៊ូតុងនៅលើទ្វារតែម្តង

ទី4 ឡាន Cybertruck អត់មានឡូហ្គូ Tesla សូម្បីតែ 1 គឺមានតែអក្សរ Cybertruck ប៉ុណ្ណោះ

ទី5 កញ្ចក់ចំហៀងរបស់វាអាចដោះចេញបាន ព្រោះកាមេរ៉ាចំហៀងរបស់វា គឺដាក់នៅលើកាត់តាប៊ូកង់ ហើយភ្លើងមុខងារ Blindspot របស់វា គឺដាក់នៅខាងក្នុងឡាន

ទី6 Cybertruck គឺជាឡានដែលប្រើកញ្ចក់មុខមួយផ្ទាំងធំបំផុត ក្នុងប្រវត្តិសាស្រ្តឡាន

ទី7 Tesla Cybertruck អត់មានកញ្ចក់មើលក្រោយនោះទេ ប៉ុន្តែអ្នកបើកបរអាចមើលនៅលើអេក្រង់ Touchscreen ផ្នែកកណ្តាលបាន

ទី8 ភីកអាប់អគ្គិសនីមួយនេះមានបំពាក់ Speaker សរុប 15 គ្រាប់

ទី9 កញ្ចក់របស់ Cybertruck មិនចេះបែកស្រាំនោះទេ ហើយតួឡានរបស់វាអាចការពារគ្រាប់បានទៀតផង បើយោងតាមវិស្វកររបស់ Tesla 

ទី10 អ្នកបើកបរអាចសារ៉េបូមខ្យល់របស់ Cybertruck ពីកម្ពស់ 12 ទៅ 17 អ៊ីញ ដែលល្អសម្រាប់ការបើកបរ Off-road

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី