ដឹងហើយ អ្នក​នៅពីក្រោយនៃការអភិវឌ្ឍប្រឡាយបេតុងក្នុងវាលស្រែដ៏ស្រស់ស្អាត ដែល​កំពុងល្បី​លើបណ្តាញសង្គម

  • 2024-05-02 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃមកនេះ មានការផុសចែករំលែក​យ៉ាងច្រើន​នូវរូបភាព​ដែល​បង្ហាញ​ពី​ប្រឡាយតូចៗ​ក្នុងវាលស្រែ​យ៉ាងស្រស់ស្អាត​ដូច​នៅជប៉ុន ដោយ​អ្នកខ្លះថា វាស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងខ្លះថានៅខេត្តព្រៃវែងជាដើម។

យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះ​រូបភាពទាំងនេះ ស្រាប់តែ​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និងឧតុនិយម ចេញមកបញ្ជាក់ថា ប្រឡាយទាំងនេះ​គឺជាស្នាដៃកូនខ្មែរពិតៗ ហើយឯកឧត្តមផ្ទាល់ គឺ​ជា​ដឹកនាំ​ផ្ទាល់​ក្នុងការកសាង។

ឯកឧត្តម​រដ្ឋមន្រ្តីបាន​សរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២៤ថា យ៉ាងដូច្នេះថា៖

«បងប្អូនឈប់ឆ្ងល់ទៀតទៅ នេះជាស្នាដៃកូនខ្មែរក្នុងការកសាងប្រពន្ធ័ធារាសាស្រ្តបែបទំនេីប ដែលមានទីតាំងនៅ ខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង និងកំពត ចាប់កសាងពីឆ្នាំ ២០១៦ រហូតមក។ ខ្ញុំជាអ្នកដឹកនាំផ្ទាល់ក្នុងការកសាងប្រព័ន្ធប្រឡាយទាំងនេះ ដោយមានប្រភពទឹក ប្រឡាយមេ ប្រឡាយរង និងប្រឡាយជេីងក្អែប។ អរគុណបងប្អូនក្នុងការគាំទ្រ និងរួមគា្នកសាងបន្តទៅមុខទៀតដេីម្បីប្រទេសជាតិរបស់យេីង និងអរគុណសន្តិភាព ដែលបណ្តាលឲ្យប្រទេសកម្ពុជាយេីងមានការអភិវឌ្ឍន៍បែបនេះ»៕

អត្ថបទ៖ សំភី