Olivier Giroud បាន​ផ្លាស់​ទៅ​កាន់​លីគ​កំពូល​អាមេរិក​ជា​ផ្លូវ​ការ​

  • 2024-05-16 14:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Olivier Giroud បាន​ធ្វើ​ការ​ចាកចេញ​ពី​ក្លឹប​ AC Milan ផ្លាស់​ទៅ​កាន់​ក្លឹប​ Los Angeles (LAFC) ដែល​ជា​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​អាមេរិក​ MLS កាល​ពី​ពេល​ថ្មីៗ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​អាមេរិក​នេះ​ផ្ទាល់​។

Giroud នឹង​ទៅ​លេង​ឲ្យ​ LAFC នៅ​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​រដូវក្ដៅ​នៅ​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០២៤តទៅ​តែ​ម្ដង​ ដោយ​មាន​កុងត្រា​រហូត​ដល់​ចប់​ឆ្នាំ​២០២៥ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​រហូត​ដល់​ចប់​ឆ្នាំ​២០២៦។

តាម​ពិត​ទៅ​មាន​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ដូច​ជា​ Fabrizio Romano និង​ Goal ជា​ដើម​ថា​ LAFC បាន​ធ្វើ​ការ​ចរចា​យក​ Giroud បាន​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ គ្រាន់​តែ​ពេល​នេះ​ក្លឹប​នេះ​ទើប​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ព្រោះ​តែ​កីឡាករ​នេះ​ចាប់អារម្មណ៍​ចង់​ផ្លាស់​ទៅ​កាន់​ MLS រហូត​មក​។

Giroud មាន​វ័យ​កាន់​តែ​ចាស់​ហើយ​ដោយ​នៅ​ក្នុង​ពេល​នេះ​កីឡាករ​នេះ​មាន​វ័យ​ ៣៧ឆ្នាំ​ទៅ​ហើយ​ដោយ​មាន​បទពិសោធន៍​លេង​ក្នុង​ក្រុម​ឈុត​ធំ​ដោយ​ក្លឹប​នានា​ចាប់​ឆ្នាំ​២០០៥មក​ ដោយ​ចូល​លេង​បាន​ ៦៩២ប្រកួត​ និង​ស៊ុត​ចូល​ ២៨៣គ្រាប់​។

កីឡាករ​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា​ ក្លឹប​ Arsenal ក្លឹប​ Chelsea និង​ក្លឹប​ AC Milan នេះ​។ កីឡាករ​នេះ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​ដូច​ជា​ UEFA Champions League និង​ពាន​ FIFA World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​៕

អត្ថបទ៖ សេរី មង្គល