Kane ស៊ុត៣គ្រាប់យប់មិញ អាចធ្វើឱ្យគេនៅ Spurs មិនបានយូរទៀតទេ
- 2017-12-27 03:10:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ស៊ុត៣គ្រាប់យប់មិញ អាចធ្វើឱ្យគេនៅ Spurs មិនបានយូរទៀតទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane រកបាន៣គ្រាប់កាលពីយប់មិញនេះ ជួយឱ្យក្រុម Spurs យកឈ្នះលើSouthampton ក្នុងលទ្ធផល ៥-២ ក្នុងថ្ងៃ Boxing Day។
៣គ្រាប់នេះដែរ បានធ្វើឱ្យកីឡាករអង់គ្លេសម្នាក់នេះបំបែកកំណត់ត្រារកគ្រាប់បាល់បានច្រើនបំផុតក្នុងរយៈពេល១ឆ្នាំរបស់ Alan Shearer និងក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតលើស Lionel Messi និង Ronaldo ផងដែរ។
ទន្ទឹមនឹងសមត្ថភាពខ្ពស់នេះ Kane ត្រូវបានគេមើលឃើញថាមិនអាចនៅ Spurs ទៀតបានទេ ព្រោះរូបគេត្រូវបន្ដដំណើរជាមួយក្លឹបធំៗផ្សេងទៀតក្នុងការប្រជែងយកពានធំ ក៏ដូចជាពានរង្វាន់ផ្ទាល់។ លោក Shearer មើលឃើញថាខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ល្អគ្រប់គ្រាន់សម្រាប់ក្រុមReal Madrid ឬ Barcelona ។ ការនិយាយបែបនេះ គឺក្រោយពីមានដំណឹងថាក្រុមរបស់លោក Zidane ធ្លាប់បានទាក់ទងមក Spurs រួចម្ដងជាពីរដងមកហើយ ចំពោះការផ្ទេរកីឡាករពាក់អាវលេខ១០នេះ។
រំលឹកថយក្រោយបន្តិច ទំនាក់ទំនងរវាង Spurs និង Real Madrid ល្អប្រសើរណាស់ ក្រោយពីក្រុមអ្នកមានលុយនៅអេស្ប៉ាញទិញបានកីឡាករល្អ២នាក់ គឺ Luka Modric និង Gareth Bale ទៅ។ ដូច្នេះរឿងផ្ទេរ Kane ទៅទៀត អាចនឹងកើតមានឡើង ប្រសិនណាបើ Real ពិតជាត្រូវការមែននោះ៕