អ្នក​ឆុង​ឆ្នាំ ២០១៨ នេះ គ្រោះ​ធំមែនទែន ហើយ​បើ​ចង់​កាត់​ឆុង វេទនា​ដល់​ក ព្រោះ​វិធី​កាត់​ឆុង​ប្លែក​មិន​ដែល​ឃើញ

  • 2017-12-27 08:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឆ្នាំ​រោង​ឆុង​ស៊យ​ខ្លាំង​ជាង​គេ ដល់​ថ្នាក់​ខាតបង់​ទ្រព្យ​ទាំង​អស់ និង​គ្រោះ​ថ្នាក់​ដល់​ជីវិត
  • ក្រៅ​ពី​ឆ្នាំ​រោង អ្នក​កើត​ខែ​រោង ថ្ងៃ​រោង ម៉ោង​រោង ក៏​ឆុង​ដែរ
  • អ្នក​កើត​ម៉ោង-ថ្ងៃ-ខែ-ឆ្នាំ​ឆ្លូវ មមែ រកា ក៏​ឆុង​ដែរ តែ​ឆុង​ត្រឹម ៥០%
  • ចង់​កាត់​ឆុង ត្រូវ​រក​ព្រះ​សង្ឃ​ឆ្នាំ​ថោះ ឲ្យ​ប្រសិទ្ធី​បន្តោង​រូប​ទន្សាយ ចន្លោះ​ម៉ោង ៥:៣០ – ៧:០០ ព្រឹក
  • ស្ថាប័ន​ហុងស៊ុយ​មួយ​ស្ម័គ្រ​ចិត្ត​ចែក​បន្តោង​រូប​ទន្សាយ ៣០០០ បន្តោង​ព្រះ​សង្ឃ​​ឆ្នាំ​ថោះ ១២ អង្គ ប្រសិទ្ធី​ស្រាប់ ដោយ​ឥត​គិត​ថ្លៃ

តាម​ក្បួន​ហុងស៊ុយ​ឆ្នាំ​ច ឆ្នាំ​២០១៨ នេះ អ្នក​ដែល​ឆុង​ខ្លាំង​ជាង​គេ​បំផុត​រហូត​ដល់​ខាត​បង់​ទ្រព្យ​សម្បត្តិ និង​មាន​គ្រោះ​អាច​បាត់បង់​ជីវិត​បាន​នោះ គឺ​អ្នក​កើត​ឆ្នាំ​រោង​តែ​ម្ដង។ នេះ​បើ​យោង​តាម​អ្នកគ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ថ្លែង​ក្នុង​សិក្ខាសាលា​ហុងស៊ុយ​ប្រចាំ​ឆ្នាំ​២០១៨ ដែល​សុទ្ធ​តែ​ជា​តារាៗ និង​អ្នក​រក​ស៊ី​ដែល​ជឿ​លើ​ហុងស៊ុយ​ កាល​ពី​សប្ដាហ៍​មុន។

ចិន​សែ​ល្បី​ឈ្មោះ​ឧស្សាហ៍​លេច​មុខ​លើ​ទូរទស្សន៍ PNN ជា​ប្រចាំ​រូប​នេះ​អះអាង​ថា ឆ្នាំ​២០១៨ ឆ្នាំ​ច​នេះ អ្នក​កើត​ឆ្នាំ​រោង ឆុង​ខ្លាំង​តែ​ម្ដង ក្នុង​រយៈ​ពេល ១២ ឆ្នាំ​ម្ដង។ រាល់​ការ​រកស៊ី​បណ្ដាក់​ទុន ការងារ​ត្រូវ​ខាត​បង់​ច្រើន ហើយ​បើ​ឆុង ៤ ត្រួត​វិញ (ឆុង​ម៉ោង ថ្ងៃ ខែ ឆ្នាំ) នឹង​ត្រូវ​អស់​ជីវិត​ទៀត​ផង ជា​ពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍។ ប៉ុន្តែ បើ​ហេង​វិញ គឺ​ហេង​ខ្លាំង ទ្រព្យ​សម្បត្តិ​ហូរ​ចូល​ស្ទើរ​រក​កន្លែង​ដាក់​គ្មាន។

អ្នក​កើត​ឆ្នាំ​រោង អាច​ហេង​ធំ​នៅ​ឆ្នាំ​នេះ លើក​លែង​តែ​រាសី​អ្នក​ឆ្នាំ​រោង​ម្នាក់​នោះ ត្រូវ​នឹង​ធាតុ​ដី​ឃ្លាំង​ភ្លើង​របស់​ឆ្នាំ​ច នៅ​ឆ្នាំ​នេះ។ បើ​ចង់​ដឹង​រាសី​របស់​អ្នក ត្រូវ​នឹង​ធាតុ​អ្វី​នោះ គឺ​ត្រូវ​ឲ្យ​ចិនសែ​ថ្លឹង​មើល​តាម​រយៈ​ថ្ងៃ​ខែ​ឆ្នាំ និង​ម៉ោង​កើត​តាម​ក្បួន​ហោរាសាស្ត្រ។ មាន​ន័យ​ថា អ្នក​កើត​ឆ្នាំ​រោង​មិន​ប្រាកដ​ថា​ឆុង​ទាំង​អស់​នោះ​ទេ ត្រូវ​មើល​លើ​រាសី​ធាតុ​ទៀត​ទើប​ដឹង ថា​ឆុង មិន​ឆុង។

អ្នកគ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ

ជា​ធម្មតា ពេល​កើត​មក​ក្នុង​ឆ្នាំ​ណា​មួយ ដង​ខ្លួន​អ្នក​នឹង​មាន​ធាតុ​មួយ​ត្រូវ​នឹង​ឆ្នាំ​នោះ (ឧទាហរណ៍​ថា ឆ្នាំ​រោង មាន​ធាតុ​ដី)។ ក្រៅ​ពី​ធាតុ​តំណាង​ដង​ខ្លួន អ្នក​ក៏​មាន​ធាតុ​រាសី​មួយ​ទៀត​ដែរ​សំខាន់​ខ្លាំង។ ធាតុ​រាសី​នេះ ត្រូវ​គន់គូរ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ទើប​ដឹង ដោយ​ត្រូវ​មាន​ថ្ងៃ​ខែ​ឆ្នាំ និង​ម៉ោង​កើត ជា​ចាំ​បាច់។

អ្នក​គ្រូ ណាលី បន្ត​ថា អ្នក​ខែ​រោង ថ្ងៃ​រោង ម៉ោង​រោង ក៏​ឆុង​ដែរ ហើយ​អាច​ឆុង​ខ្លាំង​ជា​អ្នក​កើត​ឆ្នាំ​រោង​ទៀត​ផង។

  • ខែ​រោង គិត​ពី ៤ មេសា ដល់ ៤ ឧសភា
  • ថ្ងៃ​រោង ត្រូវ​ឲ្យ​ចិន​សែ​មើល​ទើប​ដឹង ព្រោះ​មិន​មាន​រូបរាង​គណនា​ជា​រួម
  • ម៉ោង​រោង គិត​ពី ៧:០០ ព្រឹក ដល់ ៩:០០ ព្រឹក។

ក្រៅ​ពី​ឆុង​ម៉ា​កំផ្លេ​ជាមួយ​រោង​ហើយ អ្នក​កើត​ម៉ោង-ថ្ងៃ-ខែ-ឆ្នាំ ឆ្លូវ មមែ និង​រកា ក៏​ឆុង​ដែរ តែ​ឆុង​ត្រឹម ៥០ អី​ទេ។

ឆ្នាំ​ឆ្លូវ

  • ខែ​ឆ្លូវ គិត​ពី ៥ មករា ដល់ ៤ កុម្ភៈ
  • ថ្ងៃ​ឆ្លូវ ត្រូវ​ឲ្យ​ចិន​សែ​មើល​ទើប​ដឹង ព្រោះ​មិន​មាន​រូបរាង​គណនា​ជា​រួម
  • ម៉ោង​ឆ្លូវ គិត​ពី ១:០០ ព្រឹក ដល់ ៣:០០ ព្រឹក។

ឆ្នាំ​រកា

  • ខែ​ឆ្លូវ គិត​ពី ៧ កញ្ញា ដល់ ៧ តុលា
  • ថ្ងៃ​រកា ត្រូវ​ឲ្យ​ចិន​សែ​មើល​ទើប​ដឹង ព្រោះ​មិន​មាន​រូបរាង​គណនា​ជា​រួម
  • ម៉ោង​រកា គិត​ពី ៥:០០ ល្ងាច ដល់ ៧:០០ យប់។

ឆ្នាំ​មមែ

  • ខែ​មមែ គិត​ពី ៧ កក្កដា ដល់ ៦ សីហា
  • ថ្ងៃ​មមែ ត្រូវ​ឲ្យ​ចិន​សែ​មើល​ទើប​ដឹង ព្រោះ​មិន​មាន​រូបរាង​គណនា​ជា​រួម
  • ម៉ោង​មមែ គិត​ពី ១:០០ រសៀល ដល់ ៣:០០ រសៀល។

អ៊ីចឹង អ្នក​ដែល​កើត​ម៉ោង-ថ្ងៃ-ខែ-ឆ្នាំ ខាង​លើ​ដែល​ឆុង​នឹង​ឆ្នាំ​នេះ បើ​ចង់​កាត់​ឆុង ត្រូវ​លំបាក​បន្តិច​ហើយ។ នេះ​បើ​តាម​អ្នក​គ្រូ ណាលី ក្នុង​ថ្លែង​នៅ​មុខ​អ្នក​ចូល​រួម​​ខ្ទង់រយៗ​នាក់។

អ្នក​ត្រូវ​ឲ្យ​អ្នក​ឆ្នាំ​ថោះ យក​បន្តោង​រូប​ទន្សាយ​ឲ្យ​ព្រះ​សង្ឃ​ឆ្នាំ​ថោះ​ដូច​គ្នា ប្រសិទ្ធី​បន្តោង​នោះ ក្នុង​ម៉ោង​ថោះ និង​ថ្ងៃ​ថោះ តែ​ម្ដង។ រួច​ហើយ អ្នក​ឆ្នាំ​ថោះ ត្រូវ​ឲ្យ​បន្តោង​នោះ មក​អ្នក​ដើម្បី​កាត់​ឆុង។ ម៉ោង​ថោះ គិត​ពី ៥:៤០ ព្រឹក ដល់ ៧:០០ ព្រឹក​រាល់​ថ្ងៃ ឯ​ថ្ងៃ​ថោះ ក្នុង​ខែ​មករា គឺ​ថ្ងៃ​ទី ១១ និង​ទី​២៣ ខណៈ​ក្នុង​ខែ​កុម្ភៈ គឺ​ថ្ងៃ​ទី ០៤ ១៦ និង ២៨។

ដោយ​សារ​វិធី​កាត់​ឆុង​ឆ្នាំ​នេះ ពិបាក​ជាង​ឆ្នាំ​មុន​ណាៗ​ទាំង​អស់ ស្ថាប័ន​ម៉ាស្ទ័រ ណាលី ហុងស៊ុយ ប្រកាស​ថា​នឹង​ចែក​រូប​បន្តោង​ទន្សាយ​ទាំង​នោះ ដោយ​ឥត​គិត​ថ្លៃ។ អ្នកគ្រូ ណាលី បញ្ជាក់​ថា ស្ថាប័ន​នឹង​កុម្ម៉ង់​បន្តោង​រូប​ទន្សាយ ៣០០០ បន្តោង ហើយ​ប្រគេន​ឲ្យ​ព្រះសង្ឃ​ឆ្នាំ​ថោះ ១២ អង្គ​ប្រសិទ្ធី និង​ចែក​ដល់​អ្នក​ឆុង​ទូទៅ​ទាំង​អស់ ដោយ​គិត​ថ្លៃ។ សម្រាប់​ថ្ងៃ​ចែក​បន្តោង​ទាំង​នោះ សូម​រង់ចាំ​មើល​សេចក្ដី​ប្រកាស​របស់​ស្ថាប័ន​នៅ​លើ​ផេក​ហ្វេសប៊ុក Master Naly Fengshui

ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ មាន​សេវាកម្ម​ហុងស៊ុយ៖

  • ទស្សន៍ទាយ​ជោគជតារាសី
  • ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន ខុនដូ រោងចក្រ ក្រុមហ៊ុន ទីតាំង​អាជីវកម្ម ដី​សង់​ផ្ទះ សំណង់​ផ្សេងៗ
  • វេលា​​ការ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង

  • អាសយដ្ឋាន ផ្ទះ​លេខ E12 ផ្លូវ 77 (បុរី​វីឡា​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ)
  • ទូរសព្ទ​លេខ 086 456 289 / 093 563 289 / 071 5636 289
  • ផេក​ហ្វេសប៊ុក Master Naly Feng Shui

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម
អត្ថបទថ្មី