Mbappe បញ្ចេញ​ហេតុផល​ទម្លាក់​ចោល Real Madrid ស្រវា PSG

  • 2017-12-27 11:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ក្នុង​ថ្ងៃ​នេះ​បាន​បង្ហើប​ថា ខ្លួន​បាន​បដិសេធ​ក្លឹប Real Madrid ដើម្បី​មក​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង PSG កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ។

Mbappe បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ Marca ថា៖ "ពិត​ណាស់​ ខ្ញុំ និង Real Madrid បាន​និយាយ​គ្នា​អំពី​រឿង​ផ្ទេរ​មែន ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ឥឡូវ​រឿង​ហ្នឹង​ជា​រឿង​អតីត​កាល​ហើយ"។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​បារាំង​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​បដិសេធ​ Real Madrid ពី​ព្រោះ PSG ជា​ក្លឹប​នៃ​ទី​ក្រុង​របស់​ខ្ញុំ។ ខ្ញុំ​ចង់​លេង​ឲ្យ PSG ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​មួយ​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​អំឡុង​ពេល​រដូវ​កាល​ដោះ​ដូរ​កន្លង​ទៅ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន ដែល​ថា ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Kylian Mbappe នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid។ ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ កីឡាករ​វ័យ​ក្មេង សម្រេច​ចាក​ចោល​ Monaco ទៅ PSG ទៅ​វិញ៕

ប្រភព៖ Goal | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី