ធ្វើលិខិតថ្កោលទោសតាមអនឡាញដំណាក់កាលទី២ ចាប់ពីខែក្រោយ នឹងកាន់តែងាយស្រួលរហ័សជាងមុនទៀត
- 2024-04-26 07:11:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើលិខិតថ្កោលទោសតាមអនឡាញដំណាក់កាលទី២ ចាប់ពីខែក្រោយ នឹងកាន់តែងាយស្រួលរហ័សជាងមុនទៀត
ចន្លោះមិនឃើញ
ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថា ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងនឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។
ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ នឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជនទាញយកកម្មវិធីដែលមានឈ្មោះថា «CR-MOJ» ពី APP Store និង PLAY Store។
សូមទស្សនាវីដេអូ៖
បើតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅពេលដល់ថ្ងៃកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស សម្រាប់អ្នកនៅក្នុងប្រទេស គឺត្រូវមកទទួលដោយផ្ទាល់នៅនាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និងសម្រាប់អ្នកនៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា៕