ខ្លាំងកប់! Chompoo ត្រៀមខ្លួនកាន់កាប់ជំនួញឆ្នាំថ្មីជាង រាប់លានដុល្លារ
- 2017-12-28 01:40:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងកប់! Chompoo ត្រៀមខ្លួនកាន់កាប់ជំនួញឆ្នាំថ្មីជាង រាប់លានដុល្លារ
ចន្លោះមិនឃើញ
អាចនិយាយបានថាឆ្នាំ ២០១៧ ជាឆ្នាំមាសឆ្នាំប្រាក់របស់តារាស្រីពូកែលេងម៉ូដស្ទីលថ្មី Chompoo Araya ព្រោះក្រៅពីទទួលបានកូនភ្លោះគួរឲ្យស្រឡាញ់ ២នាក់មក ពេលនេះនាងក៏បានគ្រប់គ្រងជំនួញថ្មីមួយទៀតហើយ។
ក្នុងកម្មវិធី ជួបជុំមួយរបស់ក្រុមហ៊ុន KOL Management អ្នកម្ដាយចាយរាងរូបនេះ បានបង្ហាញខ្លួន ក៏ដូចជាបានពិភាក្សាការងារមួយចំនួនទាក់ទងនឹងគម្រោងការងារថ្មីក្នុងឆ្នាំ ២០១៨។ ជាក់ស្ដែងសម្រាប់ឆ្នាំថ្មីនេះដែរ ក្រុមហ៊ុនម៉ូដ KOL Management នេះនឹងនាំចូលប្រេនថ្មីៗជាច្រើន ហើយគម្រោងនេះ នឹងត្រូវចំណាយទុនរហូតទៅដល់ ២០០លានបាត (ប្រហែល ៦ ១០២ ០០០ដុល្លារ)។
ជាមួយគ្នានោះ គម្រោងនេះ អ្នកដែលត្រូវកាន់កាប់គឺ តារាម៉ូដែលរបស់ក្រុមហ៊ុន Chompoo Araya។ អ្វីដែលភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ ជំនួញថ្មីដែលត្រូវចំណាយទឹកប្រាក់ជាង ៦លានដុល្លារនេះ ក៏មានចំណែកទុនមួយចំនួនរបស់នាងដែរ៕