Sterling ជា​ក្ដី​សង្ឃឹម​បន្ត​ជួយ​នាវា​ Man City រក​ឃើញ​ជ័យជម្នះ​ទី​​១៩

  • 2017-12-28 01:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling បាន​សាង​ស្នាដៃ​ម្ដង​ទៀត​ហើយ ដោយ​បាន​ជួយ​ Manchester City រក​ឃើញ​ជ័យ​ជម្នះ​ទី​១៩​ជាប់​គ្នា​ក្នុង​លីគ បន្ទាប់​ពី​យក​ឈ្នះ Newcastle United​ ១-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​​២០ នៅ​ក្នុង​កីឡដ្ឋាន St James' Park គ្រាប់​បាល់​បាន​កើត​ឡើង​តែ​មួយ​គ្រាប់​គត់​ដោយ​ថ្វី​ជើង​របស់​កីឡាករ​អង់គ្លេសSterling នៅ​នាទី​៣១។ Man City បាន​ដាក់​សម្ពាធ​ខ្លាំង​​លើ​ក្រុម​ម្ចាស់​ផ្ទះ​ដោយ​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៥​% និង​មាន​ឱកាស​ស៊ុត​២១​ជើង ខណៈ Newcastle ទាត់​បាន​៦​ជើង​ប៉ុណ្ណោះ។

នេះ​ជា​ជំហាន​ជោគជ័យ​ថ្មី​របស់​លោក Guardiola។ ប្រសិន​​ជា​ Guardiola ​សម្រេច​បាន​ជ័យជម្នះ​មួយ​ប្រកួត​ទៀត​នៅ​ពេល​ជួប​ Crystal Palace នោះ​លោក​នឹង​បំបែក​កំណត់​ត្រា​ខ្លួន​ឯង​ឈ្នះ​២០​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ ដោយ​កំណត់ត្រា​ចាស់​ធ្លាប់​ឈ្នះ​​១៩​ប្រកួត​ជាប់​​គ្នា ពេល​នៅ​ដឹក​នាំ Bayern Munich កាល​រដូវ​កាល​២០១៣-១៤៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី