​​​ព្រះ​ខ័ន​រាជ​ ទម្លាយ​មូល​ហេតុ​អាច​ឈ្នះ Hun Sen Cup ច្រើន​ជាង​គេ

  • 2017-12-28 02:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បើ​គិត​មក​ដល់​ពេល​នេះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​​បាន​ឈ្នះ​ពាន​ Hun Sen Cup បាន​ចំនួន​ ៤​លើក​ហើយ គិត​ទាំង​ឆ្នាំ​នេះ​ដែល​ទើប​​​ផ្ដួល ណាហ្គាវើល ៣-០ កាល​ពី​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​ទាក់​ទង​ចំណុច​នេះ​លោក សំ វ៉ាន់​ដេត​ ​គ្រូ​បង្វឹក​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា មក​ពី​ក្លឹប​របស់​លោក​​​មាន​ធនធាន​យុវជន​ច្រើន ពិសេស​គ្រប់​ជំនាន់​ក្លឹប​របស់​លោក​តែង​ផ្ដល់​ឲ្យ​កាស​ឲ្យ​កីឡាករ​ក្មេង​ៗ​បាន​លេង​លើ​ទីលាន​ជា​មួយ​រៀមច្បង​របស់​ពួក​គេ។ មួយ​ទៀត​គឺ​មក​ពី​ប្រធាន​ក្លឹប​របស់​ស្វាយរៀង​ឯក​ឧត្ដម ឌី វិជ្ជា ស្រលាញ់​យុវជន និង​​មាន​ការ​ថែទាំ​ពួក​គេ​បាន​ល្អ។

​សម្រាប់​ភាព​ជោគជ័យ​ឆ្នាំ​​នេះ​របស់​ព្រះខ័ន​រាជ​ ​គឺ​​បាន​​នាំ​យក​យុវជន​ចំនួន ៣ រូប​មក​ជួយ​ក្រុម ហើយ​ក្នុង​នោះ​មាន​ ២ នាក់​ប៉ុណ្ណោះ ដែល​អាច​លេង​បាន​​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ធំៗ។ ដោយ​ឡែក​នា​ផែន​ការ​បន្ទាប់​ឆ្នាំ​ក្រោយ​ក្លឹប​របស់​លោក​គ្រោង​នាំ​យក​យុវជន​ ៥ រូប​មក​បន្ថែម​ទៀត​ ដើម្បី​ជា​គោល​ដៅ​ប្រជែង​ពាន​​សម្ដេច​នា​ឆ្នាំ​ក្រោយ។

លោក សំ វ៉ាន់ដេត

​បើ​គិត​ត្រឹម​ឆ្នាំ​​នេះ​ជា​លើក​ទី​១១​ ហើយ​នៃ​ការ​បង្កើត​ពាន Hun Sen Cup ក្នុង​នោះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​បាន ៤ លើក ភ្នំពេញ​ក្រោន​ឈ្នះ​បាន ២ លើក​ក្រសួង​ការពារ​ជាតិ​ឈ្នះ​បាន ២ លើក​ណាហ្គា​ឈ្នះ​បាន​១​លើក ប៉ូលិស ឈ្នះ​បាន​១​លើក​ និង​ខេមរា​កីឡា ឈ្នះ​បាន​១​លើក​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី