តែម ម៉ឺន៖ ជិតមានសៀវភៅគុនខ្មែរដូចគេដែរហើយឆាប់ៗនេះ
- 2017-12-28 07:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តែម ម៉ឺន៖ ជិតមានសៀវភៅគុនខ្មែរដូចគេដែរហើយឆាប់ៗនេះ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធគុនខ្មែរនៅពេលឆាប់ៗនេះ នឹងបង្កើតឲ្យមានជាសៀវភៅប្រដាល់គុនខ្មែរ និងចៅក្រមអាជ្ញាកណ្ដាលសម្រាប់ជាឯកសារប្រើប្រាស់ផ្សេងៗនៅថ្ងៃខាងមុខ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានលើកឡើងថា ឆ្នាំថ្មី២០១៨ខាងមុខនេះសហព័ន្ធនឹងបង្កើតឲ្យមានសៀវភៅប្រដាល់គុនខ្មែរ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែងព្រោះបច្ចុប្បន្នមានត្រឹមតែក្រដាសធម្មតាមិនមែនជាសៀវភៅ។ ឥលូវនេះប្រធានគណៈកម្មាធិការបច្ចេកទេសកំពុងតែធ្វើជាបណ្ដើរៗហើយ សៀវភៅដែលនឹងធ្វើនេះត្រូវបកប្រែជាភាសាបរទេសទៀតផង។
ទាក់ទិនទៅនិងការធ្វើសៀវភៅនេះដែរប្រធានសហព័ន្ធបន្ថែមទៀតថា ក្រោយពីរៀបចំការប្រកួត Kunkhmer Word ដែលមាន១១ប្រទេសចូលរួមនាពាក់កណ្ដាលខែធ្នូកន្លងទៅនេះរួចមក ឥលូវមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសជាច្រើនលើក្បាច់បុរាណរបស់កម្ពុជា នឹងចង់ឲ្យទៅបង្រៀនគណៈកម្មាធិការបច្ចេកទេស និងចៅក្រមទៀតផង។ កត្តាទាំងនេះហើយដែលតម្រូវធ្វើឲ្យលឿនបំផុតដើម្បីជាឯកសារច្បាស់លាស់របស់គុនខ្មែរផង និងប្រើប្រាស់សម្រាប់បង្រៀនដ៏ប្រទេសផ្សេងទៀតផង។ ជាពិសេសទៀតនោះគ្រូនិមួយៗត្រូវត្រៀមខ្លួននិងបែងចែកគ្នាថានរណាជាអ្នកបង្រៀនចៅក្រម អាជ្ញាកណ្ដាល គណៈវិនិច្ឆ័យ និងរបៀបរបបតែងខ្លួនពេលប្រកួតយ៉ាងណា។
ប្រដាល់គុនខ្មែរជាក្បាច់គុនចំណាស់របស់កម្ពុជាដែលមានយូរណាស់មកហើយ និងកំពុងពេញនិយមខ្លាំងសម្រាប់ស្រទាប់ប្រជាជនខ្មែរ ហើយបច្ចុប្បន្ននេះមិនតិចជា៥ស្ថានីយទូរទស្សន៍នោះទេដែលមានសង្វៀនផ្ទាល់ខ្លួននិងកម្មវិធីជាច្រើនរាល់ចុងសប្ដាហ៍។ បើទោះជាពេញនិយមយ៉ាងនេះក្ដីប៉ុន្តែនៅមិនទាន់មានសៀវភៅគុនខ្មែរនោះទេ៕