មកស្គាល់កំពូលស្មាតហ្វូនថត Selfie បានល្អបំផុតប្រចាំឆ្នាំ ២០១៧
- 2017-12-29 01:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កំពូលស្មាតហ្វូនថត Selfie បានល្អបំផុតប្រចាំឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ស្មាតហ្វូនស៊េរីទំនើបក្រៅពីការផ្ដោតសំខាន់ទៅលើផ្នែកកាមេរ៉ាក្រោយ មនុស្សជាច្រើនក៏មានចំណង់ចំណូលចិត្តក្នុងការថត Selfie សឹងតែរាល់ថ្ងៃ។ Sabay ណែនាំកំពូលស្មាតហ្វូនកម្លាំងខ្លាំង បន្សំកាមេរ៉ាមុខក៏មិនណយ សាកសមជាជើងឯកប្រចាំឆ្នាំ ២០១៧។
១.Google Pixel 2 ឬ Pixel 2 XL:
ជាស្មាតហ្វូន Android មួយក្នុងចំណោមជើងខ្លាំងឯទៀត ដែលអាចថតរូប Selfie ប្រើប្រាស់មុខងារ Portrait មិនចាញ់កាមេរ៉ាក្រោយ។ ទំហំកាមេរ៉ា 8MP មាន Aperture កម្រិត f/2.4 និងទំហំ Sensor 1.4-micron អាចផ្ដិតយករូបភាពបានច្បាស់ល្អ ទាំងនៅពេលយប់ឬទីតាំងខ្វះពន្លឺ។
ក្រុមហ៊ុន Google បានបញ្ចូលនូវប្រព័ន្ធ Software ជំនាន់ក្រោយ ដែលអាចឈ្វេងយល់ពីគែម Blur នៃ រូបភាព ជំរុញឲ្យកម្រិត Bokeh បង្ហាញមកកាន់តែដាច់ស្អាត។ ក្នុងទីផ្សារកម្ពុជាសម្រាប់ Pixel 2 ថ្លៃប្រហែល ៩៥៩ ដុល្លារ ខណៈ Pixel 2 XL ក្បែរ ១០៩៩ ដុល្លារ ។
២.iPhone X:
ប្រសិនបើអ្នកជាប្រិយមិត្ត iOS ជម្រើសនៃ iPhone X ពិតជាមិនខកបំណង ថ្វីបើទំហំកាមេរ៉ាមុខត្រឹម 7MP ប៉ុន្តែបង្កប់នូវ Sensor TrueDepth ជំរុញឲ្យកម្រិតរូបភាពកាន់តែច្បាស់ជាងមុន។ អាចថតមុខងារ Portrait សម្រាប់ការ Selfie មិនចាញ់ត្រូល Pixel។
អេក្រង់ផ្ទៃពេញទំហំ ៥.៨ អ៊ីញ តួខ្លួនទំហំតូចល្មម ងាយស្រួលក្នុងការកាន់ ទាំងការប្រើប្រាស់និងថត Selfie។ តម្លៃម៉ូដែលក្រោយរបស់ Apple មួយនេះ ក្នុងទីផ្សារប្រទេសកម្ពុជាថ្លៃប្រហែល ១,២២៨ ដុល្លារ ។
៣.Samsung Galaxy S8 ឬ Note 8:
បន្ទាប់ជាស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង មានម៉ូដែល Galaxy S8, S8+ និង Galaxy Note 8។ មានមតិជាច្រើនបានបង្ហាញថាស្មាតហ្វូនទាំង ៣ ស៊េរីនេះ ពិតជាខ្លាំងខាងជំនាញថត Selfie ខណៈ SAMSUNG បានបំពាក់នូវសមាសធាតុគ្រឿងមានស្តង់ដារខ្ពស់ បន្សំនឹងប្រព័ន្ធ Software កាន់តែទំនើប។
ទំហំកាមេរ៉ាមុខ 8MP មានមុខងារ Auto-focus ពិសេសជាងគូប្រជែងដទៃៗ ដោយនេះមានន័យថារាល់រូប Selfie របស់អ្នក សុទ្ធសឹងតែផ្ដោតការ Focus បានយ៉ាងល្អដោយស្វ័យប្រវត្តិ ជំរុញពី Aperture កម្រិត f/1.7 ពង្រឹងសមត្ថភាពថតនៅទីតាំងងងឹតនិងកន្លែងខ្សោយពន្លឺ។
ជួយលើកសម្រស់អ្នកប្រើប្រាស់ឲ្យកាន់តែស្អាតតាមរយៈមុខងារ Beauty កែស្បែកមុខឲ្យម៉ត់ខៃ, ពង្រីកគ្រាប់ភ្នែកឲ្យធំ រួមជាមួយការកម្សាន្តផ្សេងទៀតតាមរយៈ Sanpchat Filters និង Sticker ជាដើម។ ប៉ុន្តែបើនិយាយពីមុខងារ Portrait ពិតណាស់ដែលម៉ូដែល S8/Note 8 មានភ្ជាប់ជាស្រេចនៅខាងក្នុងម៉ាស៊ីន ប៉ុន្តែនិយាយពីគុណភាពអាចថានៅចាញ់ម៉ូដែល Pixel 2។
បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា Galaxy S8 ថ្លៃ ៧៣៩ ដុល្លារ , S8+ ថ្លៃ ៨១៩ ដុល្លារ និង Note 8 ថ្លៃ ៩១៩ ដុល្លារ ។
៤.OnePlus 5T ឬ HTC U11:
ចំពោះ 5T របស់ក្រុមហ៊ុនចិន OnePlus មានត្រឹមសមត្ថភាពថត Portrait នៅកាមេរ៉ាក្រោយ យ៉ាងណាមិញកាមេរ៉ាមុខមានទំហំធំដល់ 16MP ប៉ុន្តែពុំមានន័យថាសមត្ថភាពប្រសើរជាង Galaxy S8 ឬ iPhone X គ្រាន់ថាអ្នកអាចធ្វើការ Crop ឬ Zoom រូបភាព ដោយមិនបែកគុណភាពរូប។ មុខងារពិសេស Auto HDR របស់ស្មាតហ្វូនថ្លៃ ៦៥០ ដុល្លារ មួយនេះ ក៏ជួយពង្រឹងក៏ថត Selfie បានមួយផ្នែកធំផងដែរ។
ចំណែកឯ HTC U11 មានតម្លៃប្រហែល ៦៨០ ដុល្លារ ដោយមុខងារនិងលក្ខណៈសម្បត្តិកាមេរ៉ាមានទំហំ 16MP ស្រដៀងត្រកូល OnePlus 5T។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
អ្នកប្រើកូដអេក្រង់ ៤ ខ្ទង់ ងាយរងគ្រោះបំផុត ព្រោះ Hacker ប្រើវិធីសាមញ្ញមួយនេះ
ល្បីព្រាតថា Apple នឹងទម្លាក់តម្លៃ iPhone នៅដើមឆ្នាំ ២០១៨