អ្នក​ប្រើ​កូដ​អេក្រង់ ៤ ខ្ទង់ ងាយ​រង​​គ្រោះ​បំផុត ព្រោះ​ Hacker ប្រើ​វិធី​សាមញ្ញ​មួយ​នេះ

  • 2017-12-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​សកលវិទ្យាល័យ​ Nanyang Technological University បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៦ ធ្នូ ប្រព័ន្ធ​សុវត្ថិភាព​លើ​ស្មាតហ្វូន​បាន​រំលង​នូវ​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ដោយ​ធ្វើ​ឲ្យ​ក្រុម Hacker អាច​បំបែក​កូដ​សម្ងាត់​មុខ​អេក្រង់ ៤ ខ្ទង់ (PIN) តាម​រយៈ​កាល​ប្រមូល​ទិន្នន័យ​ចេញ​ពី Sensor នៃ​ឧបករណ៍​នោះ។

យោង​តាម​សេចក្ដី​ប្រកាស​ក្នុង​គេហទំព័រ Cryptology ePrint Archive បាន​ឲ្យ​ដឹង "Hacker អាច​ទាយ​ដឹង​នៅ​កូដ​សម្ងាត់​ក្នុង​ស្មាតហ្វូន តាម​រយៈ​ទិន្នន័យ​បើក​ចំហ​នៃ Sensor ផ្សេង​គ្នា​ទាំង ៦ (ដូច​ជា Accelerometer, Gyroscope និង Ambient Light Sensor ជា​ដើម) ខណៈ​ភាគរយ​ជោគជ័យ​លើ​ពពួក​ស្មាតហ្វូន Android អាច​ធ្វើ​ទៅ​បាន​ដល់ ៩៩.៥ ភាគរយ​ ក្នុង​ចំនួន​ព្យាយាម ៣ ដង បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពពួក Password ដែល​គេ​និយម​ប្រើ​ទាំង ៥០ ហើយ​លទ្ធផល​កូដ​សម្ងាត់​ ៤ ខ្ទង់​នឹង Random ដល់​ទៅ ១០,០០០ ដង"។​

សាស្ត្រាចារ្យ​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ NTU លោក ​វេជ្ជបណ្ឌិត Shivman Bhasin បាន​ថ្លែង​ដូច្នោះ​ថា "ថ្វី​បើ​មធ្យោបាយ​បែប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​លើ Android ប៉ុន្តែ​ផ្អែក​តាម​ចំណេះដឹង​នៃ​ក្រុម Hacker ខ្ញុំ​ជឿ​ថា​គេ​ក៏​អាច​បំបែក PIN លើ​ប្រព័ន្ធ iOS ដូច​គ្នា"។ ម្ល៉ោះ​ដើម្បី​ការពារ​ឯកជន​ភាព​នៃ​ឧបករណ៍​ខ្លួន លោក Bhasin បាន​ផ្ដល់​យោបល់​ឲ្យ​អ្នក​រាល់​គ្នា គួរ​ប្រើប្រាស់ Passcode លើស​ពី​ ៤ ខ្ទង់ បន្ថែម​នឹង​មុខងារ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ឬ​ស្កេន​ផ្ទៃ​មុខ​តាម​ដែល​អាច​ទៅ​បាន៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា