ឡូយមែន Google Pixel និង Pixel 2 បានភ្លក់ AR Stickers មុនគេ
- 2017-12-27 01:57:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែន Google Pixel និង Pixel 2 បានភ្លក់ AR Stickers មុនគេ
ចន្លោះមិនឃើញ
AR Sticker អាចឲ្យអ្នកប្រើប្រាស់ដាក់នូវធាតុផ្សេងៗ និងអក្សរក្នុងរូបភាព ឬវីដេអូ ហើយផ្ដិតយករូបភាព និងធ្វើការចែករំលែក។ បច្ចុប្បន្ន ចំនួនធាតុប្រើប្រាស់នៅមានកំណត់ តែក្រុមហ៊ុន Google នឹងអភិវឌ្ឍន៍លើ Service នេះ។
បច្ចុប្បន្ន Google AR Sticker មានប្រើតែលើ Google Pixel និង Pixel 2 ហើយត្រូវការប្រើប្រព័ន្ធប្រតិបត្តិការ Android 8.1។
អ្នកអាចបើក Play Store ហើយចូលទៅកាន់ផ្នែក Updates ដែលអ្នកអាចឃើញមាន ARCore និង AR Sticker។ ប្រសិនបើអ្នកមិនឃើញកំណែទម្រង់នេះ អាចព្យាយាមត្រួតពិនិត្យមើល ព្រោះមុខងារនេះចេញមកយឺតបន្តិច។ ប្រសិនបើនៅតែមិនឃើញអ្នកអាចដំឡើងដោយផ្ទាល់បាន។
ក្រោយអ្នកធ្វើកំណែទម្រង់ AR Sticker និង AR Core អ្នកបើកកម្មវិធី Camera លើទូរសព្ទ Pixel ចុច Menu ពីផ្នែកខាងឆ្វេងអេក្រង់ ហើយចុចលើជម្រើសថ្មី AR Stickers។
រាល់ពេលអ្នកដំណើរការ AR Sticker អ្នករំកិលទូរសព្ទជារង្វង់តិចៗ ដោយអនុញ្ញាតឲ្យទូរសព្ទស្កេន និងកំណត់តំបន់។ បន្ទាប់មកប្រើប្រាស់ Menu នៅខាងលើអេក្រង់ ដើម្បីជ្រើសរើស និងទាញ Sticker ដាក់លើអេក្រង់។ អ្នកអាចពង្រីកបង្រួម ឬរំកិលធាតុលើទីតាំងណាមួយដោយប្រើម្រាមដៃមួយ ឬពីរ។
ពេល Sticker ត្រូវបានប្រើប្រាស់ កម្មវិធី Camera នឹងបង្ហាញនូវជម្រើសថតវីដេអូ ឬថតជារូបភាព រួចអ្នកអាចពិនិត្យមើលក្នុងកម្មវិធី Photos៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ