Jack Ma​ ​សារភាព​ថា​គាត់​មិន​ស្គាល់​ ​Bitcoin (វីដេអូ)

  • 2017-12-26 04:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វេទិកា​កិច្ច​សន្ទនា​មួយ​ ​ដែល​មាន​ការ​ចូល​រួម​ដោយ​លោក​ ​Jack Ma​ ​មហាសេដ្ឋី​បច្ចេកវិទ្យា​របស់​ចិន​ ​ត្រូវ​បាន​អ្នក​ចូល​រួម​កម្មវិធី​ចោទ​ជា​សំនួរ​ថា​ ​តើ​លោក​គិត​យ៉ាង​មិច​ដែរ​ចំពោះ​អនាគត​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin?

ជា​ចម្លើយ​ ​Jack Ma​ ​បាន​លើក​ថា​ ​គាត់​មិន​មែន​ជា​អ្នក​គាំទ្រ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​នោះ​ទេ​ ​ប៉ុន្តែ​គាត់​សរសើរ​ពី​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ដែល​នៅ​ពី​ក្រោយ​វា​ ​ហើយ​ជឿ​ថា​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ទូទាត់​ប្រាក់​ជុំវិញ​ពិភពលោក​កាន់​តែ​ងាយ​ស្រួល​ ​និង​មាន​តម្លាភាព។

មហាសេដ្ឋី​ ​ដែល​ជា​ម្ចាស់​ទីផ្សារ​ទំនិញ​បោះ​ដុំ​តាម​អ៊ីនធឺណិត​ធំ​ជាង​គេ​ក្នុង​លោក​នេះ​ ​ក៏​និយាយ​ត្រង់​ៗ​ថា​ ​គាត់​មិន​ច្បាស់​ពី​អ្វី​ទៅ​ដែល​ជា​ ​Bitcoin​ ​នោះ​ទេ​ ​ហើយ​បញ្ជាក់​ថា​គាត់​ពិត​ជា​មិន​ស្គាល់​ ​Bitcoin។

ទន្ទឹម​ការ​និយាយ​ត្រង់​ៗ​បែប​នេះ​ ​Jack Ma​ ​ណែនាំ​ថា​ ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​ត្រូវ​ធ្វើ​ ​គឺ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​អ្នក​មិន​ស្គាល់​ ​ព្រោះ​ការ​ធ្វើ​ដូច​នេះ​ប្រសើរ​ ​និង​មិន​ខ្មាស​គេ​ដូច​ធ្វើ​ស្គាល់​ច្បាស់​នូវ​អ្វី​ដែល​ខ្លួន​មិន​ស្គាល់​បន្តិច​សោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី