Olympus OM-D E-M10 Mark III មាន Sensor តូចតែថតបានវីដេអូកម្រិត 4K

  • 2017-12-26 02:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Sony​ ​នៅ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ផ្នែក​កាមេរ៉ា​ ​Mirrorless​ ​ខណៈ​ក្រុមហ៊ុន​ ​Olympus, Panasonic, Fujifilm​ ​និង​ ​Canon​ ​កំពុង​ប្រកួតប្រជែង​លើ​ផ្នែក​នេះ​ ​ដោយ​ប្រើ​វិធីសាស្ត្រ​រាង​ៗ​ខ្លួន​។ ជាមួយ​នឹង​កំណែទម្រង់​ថ្មី Olympus OM-D E-M10 Mark III​ ​មាន​តម្លៃ​សមរម្យ​ ​និង​អាច​ផ្លាស់ប្ដូរ​ម៉ូដែល Lens បាន។ កាមេរ៉ា​នេះ​សម្រាប់​អ្នក​ប្រើប្រាស់​កម្រិត​ដំបូង តែ​មាន​ ​Features​ ​កម្រិត​ចុង​ក្រោយ​មួយ​ចំនួន ដូចជា​អាច​ថត​ប្រើ​ ​Burst shooting​ ​ចំនួន​ ​៨.៦ Frames​ ​ក្នុង​មួយ​វិនាទី​, កម្រិត​វីដេអូ​ ​4K​ ​និង​មាន​មុខងារ Control ​ជា​ច្រើន។ 

ការ​រចនា​

E-M10 Mark III មាន​ពណ៌ខ្មៅ និង​ខ្មៅ​លាយ​ទឹកប្រាក់ ហើយ​តួ​កាមេរ៉ា​សាមញ្ញ មាន​ទម្ងន់​ប្រហែល​ ០,៤ គីឡូក្រាម គិត​រួម​ទាំង​មេម៉ូរីកាត​ ​និង​ថ្ម​។  ​ប្រើ M.Zuiko 14-150mm kit lens បន្ថែម​ប្រហែល​ជា ០,២ គីឡូក្រាម និង 17mm f/1.8 ទម្ងន់​បន្ថែម​ប្រហែល​ជា ០,១ គីឡូក្រាម​។ នេះ​ជា​គុណសម្បត្តិ​របស់​ប្រព័ន្ធ Micro Four Thirds ដោយ​មាន ​Sensor តូច​អាច​ប្រើ​សម្រាប់ Lens តូច​។ អត្ថប្រយោជន៍​ផ្សេង​ទៀត​គឺ​មាន​ចំនួន Lens ច្រើន​អាច​ប្រើ​បាន​សម្រាប់​ប្រព័ន្ធ​នេះ ដោយ​ការ​ផលិត​កែវ​ផ្ទាល់​ខ្លួន​ទាំង​ក្រុមហ៊ុន Olympus និង Panasonic អាច​ភ្ជាប់​ប្រើ​បាន​ដូចគ្នា​។

Mark III ប្រហែល​ជា​ប្លែក​បន្តិច​សម្រាប់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ជាពិសេស​អ្នក​ប្រើ​ដំបូង ដោយមាន Control ជាច្រើន​លើ​តួ​ខ្លួន រួមមាន Hot shoe (សម្រាប់​ភ្ជាប់ Flash និង​ឧបករណ៍​ផ្សេង​ទៀត​), Mode dial ( រំកិល​ជ្រើសរើស​មុខងារ​), Command Wheels ចំនួន​ពីរ (រំកិល​ជ្រើសរើស​មុខងារ​), ប៊ូតុង​ថត​រូបភាព និង​ប៊ូតុង​ថត​វីដេអូ ព្រម​ទាំង​មាន​ប៊ូតុង​អាច​កំណត់​មុខងារ​ខ្លួន​ឯង​បាន​ពីរ​ទៀត​។

ផ្នែក​ខាងក្រោយ​មាន Viewfinder អេឡិចត្រូនិក​ប្រភេទ OLED គុណភាព​ខ្ពស់​កម្រិត ២,៣៦ លាន Dot ព្រមទាំង​មាន Diopter control។ Diopter control អាច​កែប្រែ​ភាព​ច្បាស់​លើ Viewfinder ឲ្យ​ត្រូវ​នឹង​ភ្នែក​អ្នក តែ​មិន​ផ្លាស់ប្ដូរ​ការ Focus លើ Lens កាមេរ៉ា​នោះ​ទេ​។  ខាងក្រោម​មាន​អេក្រង់ Touchscreen ទំហំ 3 inch កម្រិត ១,០៤ លាន Dot។ ថ្ម​អាច​ថត​បាន ៣៣០សន្លឹក​សម្រាប់​កាមេរ៉ា Mirrorless តូច​នេះ​។ 

ល្បឿន និង​គុណភាព​រូបភាព​

OM-D E-M10 Mark III មាន Micro Four Thirds (MFT) sensor ទំហំ 16MP គូរ​ទៅ​នឹង TruePic VIII processor។ MFT chips តូច​ជាង APS-C sensor ដែល​មាន​ក្នុង​កាមេរ៉ា Mirrorless របស់​ក្រុមហ៊ុន Sony, Fujifilm និង Canon។ សម្រាប់​ការ​ថតរូប​កំសាន្ត មិន​ជា​បញ្ហា​នោះ​ទេ តែ​ប្រសិនបើ​អ្នក​ចង់​បាន​គុណភាព​រូបភាព​ល្អ​បំផុត អ្នក​ប្រហែល​ជា​ត្រូវ​រក​កាមេរ៉ា​ផ្សេង​។

ចំនុច Autofocus (AF) បាន​បង្កើន​ដល់ ១២១ ច្រើន​ជាង​ក្នុង E-M10 Mark II ត្រឹម​ ៨១។ ប្រព័ន្ធ AF ដំណើរការ​ល្អ​សម្រាប់ Subject មិន​មាន​ចលនា តែ​មិន​សូវ​ល្អ​ពេល​សកម្មភាព​មាន​ចលនា​ខ្លាំង​។ កាមេរ៉ា​អាច​ថត​បន្ត​បន្ទាប់​បាន 8.6 Frames ក្នុង​មួយ​វិនាទី ប៉ុន្តែ Focus lock បាន​តែ​ក្រោយ Frame ទីមួយ។ កាមេរ៉ា​ប្រើ​ប្រព័ន្ធ Contrast detection តែមួយ ដែល​នៅ​ពី​ក្រោយ​ប្រព័ន្ធ AF របស់ Mirrorless ទំនើបៗ​ដទៃទៀត ដោយ​ប្រើ​ទាំង Phase និង Contrast detection។

កាមេរ៉ា​នេះ​មាន​ចំនុច​ខ្សោយ​ច្រើន​ទាំង​ពេល​ថតរូប​សកម្មភាព និង​ក្រោម​កម្រិត​ពន្លឺ​ទាប​។ អ្នក​ប្រហែល​ជា​មិន​អាច​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ទប់​លំនឹង​កាមេរ៉ា​ដើម្បី​ទទួល​បាន​លទ្ធផល​រូបភាព​ល្អ​នោះ​ទេ​ ដោយ​អ្នក​ត្រូវការ​ប្រើ Shutter speed លឿន​ដើម្បី​បង្កក​រូបភាព​សកម្មភាព ហើយ​ការ​បង្កើន ISO នឹង​ផ្តល់​នូវ​កម្រិត Noise មិន​អាច​ទទួល​យក​បាន​ដោយ MFT sensor តូច​នេះ​។ ល្បឿន AF មិន​ល្អ​សម្រាប់ Subject មាន​ចលនា​នោះ​ទេ នឹង​កាន់​តែ​មិន​ល្អ​ក្រោម​កម្រិត​ពន្លឺ​ទាប​។ 

យ៉ាងណាមិញ Mark III ធ្វើ​ការ​បាន​ល្អ​ដោយ​មាន​ពណ៌​ស្អាត និង Focus បាន​លឿន​។ ពេល​អ្នក​មាន Subject គ្មាន​ចលនា ប្រព័ន្ធ​ទប់​លំនឹង​អាច​បន្ថយ​ភាព​ព្រាល​ពេល​អ្នក​ថត​នឹង​ដៃ​ប្រើ Shutter speed យឺត​បាន​។ 

OM-D E-M10 Mark III មាន​កម្រិត ISO ដើម​ពី ២០០ ទៅ ៦៤០០ ដែល​អាច​ពង្រីក​ឡើង​ចុះ​ពី ១០០ ដល់ ២៥៦០០។ ថ្វី​បើ​មាន MFT chip តូច Mark III គ្រប់គ្រង​ភាព Noise បាន​ល្អ​រហូតដល់ ISO ៣២០០។ ប្រសិនបើ​អ្នក​ចង់​បាន​កាមេរ៉ា​ថត​ក្រោម​ពន្លឺ​ទាប​បាន​ល្អ អ្នក​ត្រូវការ​ជ្រើសរើស Sensor ធំ។ 

ក្រុមហ៊ុន Olympus បាន​ផ្តល់​កាមេរ៉ា​នូវ​កម្រិត​វីដេអូ  4K ជា​ស្តង់ដារ Resolution កម្រិត​ខ្ពស់ ដោយ​មាន​ពណ៌​ស្អាត​ល្អ​។ វីដេអូ​ដំណើរការ​មិន​សូវ​ល្អ​នោះ​ទេ សម្រាប់​ល្បឿន AF ពេល Subject មាន​ចលនា​។ 

ជា​រួម​កាមេរ៉ា Olympus OM-D E-M10 Mark III ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ថតរូប​ដំបូង និង​ថត​បែប​កំសាន្ត ដោយសារ​មាន​ទំហំ​ល្មម តម្លៃ​សមរម្យ​ទៅ​នឹង​សមត្ថភាព និង អាច​ជ្រើសរើស Lens បាន​មួយ​ចំនួន​។ អ្នក​ថតរូប​សកម្មភាព និង​អ្នក​ថត​វីដេអូ​គួរ​តែ​មើល​រំលង​កាមេរ៉ា​មួយ​នេះ៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន