អ្នកឯកទេសផ្នែកបេះដូង និងតារាសម្ដែង សិទ្ធី នីកា បើកបង្ហាញគន្លឹះពិសេសក្នុងការថែទាំបេះដូងឲ្យមានសុខភាពល្អ
- 2025-10-09 04:37:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឯកទេសផ្នែកបេះដូង និងតារាសម្ដែង សិទ្ធី នីកា បើកបង្ហាញគន្លឹះពិសេសក្នុងការថែទាំបេះដូងឲ្យមានសុខភាពល្អ
ចន្លោះមិនឃើញ
ផ្អែកតាមចំនួនអ្នកស្លាប់ច្រើននៅកម្ពុជា (យោងតាម WHO)។ ទោះបីជាយ៉ាងនេះក្តី មិនមានមនុស្សជាច្រើនដឹងទេថា ត្រឹមតែការផ្លាស់ប្តូរតិចតួចក្នុងរបៀបរស់នៅ និងអាហារូបត្ថម្ភ ក៏អាចជួយឲ្យបេះដូងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជម្ងឺនេះបានដែរ។
ដើម្បីថែទាំសុខភាពបេះដូងល្អត្រូវចាប់ផ្តើមពីការយល់ដឹងអំពីបេះដូង
មនុស្សជាច្រើននៅតែមានការយល់ច្រឡំថា ជម្ងឺបេះដូងតែងតែកើតឡើងចំពោះមនុស្សចាស់ អ្នកលើសទម្ងន់ ឬជម្ងឺតំណពូជ។ ក្នុងរបាយការណ៍តាមទូរទស្សន៍ “ការយល់ច្រឡំដ៏ស្ងៀមស្ងាត់ដែលកំពុងមានគ្រោះថ្នាក់ដល់បេះដូង” ដែលទើបតែចាក់ផ្សាយក្នុងកម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ CTN, Bayon និង HMTV ដែលក្នុងនោះលោកវេជ្ជបណ្ឌិត យូដាលីន ជាប្រធានផ្នែកបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យ កាល់ម៉ែតបានបង្ហាញពីការព្រមានច្បាស់លាស់ចំពោះការគិតបែបនេះ។
លោកបានបញ្ជាក់ថា ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយបានអះអាងថា នេះគឺជាការយល់ច្រឡំគួរឲ្យកង្វល់ និងមានគ្រោះថ្នាក់។ ដោយសារតែការយល់ខុសនាំឲ្យមានរបៀបរស់នៅ និងរបបអាហារដែលមិនមានសុខភាពល្អហើយអាចបង្កការខូចខាតដល់បេះដូងដែលយើងមិនដឹងខ្លួន។ តាមពិតទៅ មូលហេតុសំខាន់នៃបញ្ហាបេះដូងគឺការកង្វះការមានចលនា និងរបបអាហារមិនសមស្រប ដែលបរិភោគកូឡេស្តេរ៉ូលច្រើន។
ដើម្បីបំភ្លឺច្បាស់អំពីរបបអាហារបែបវិទ្យាសាស្ត្រដែលល្អសម្រាប់បេះដូង លោកវេជ្ជបណ្ឌិត យូដាលីន បានផ្តោតលើប្រភពជាតិខ្លាញ់ដែលមានប្រយោជន៍ ជាមួយនឹងចំណុចសំខាន់ ៣ ដែលដើរតួនាទីដូច“កូនសោសំខាន់” ក្នុងការការពារ និងកាត់បន្ថយជម្ងឺបេះដូង។
តារាសម្តែង សិទ្ធី នីកា៖ “បេះដូងមានសុខភាពល្អ ចាប់ផ្តើមពីជម្រើសល្អសម្រាប់បេះដូង”
ដោយឃើញមនុស្សជាច្រើនជុំវិញខ្លួនត្រូវប្រឈមមុខនឹងជម្ងឺបេះដូងនៅវ័យក្មេង តារាសម្តែង សិទ្ធី នីកា បានធ្វើការកែប្រែជីវិតរបស់ខ្លួនតាំងពីដើមមកដើម្បីទទួលខុសត្រូវក្នុងការការពារ និងថែទាំសុខភាពបេះដូងរបស់ខ្លួន និងគ្រួសារ មុនពេលជួបប្រទះហានិភ័យនៃជម្ងឺនេះ។
ក្នុងវប្បធម៌កម្ពុជា បេះដូង(ចិត្ត) មិនត្រឹមតែជាអង្គធាតុរក្សាជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាទីកំណើតនៃមេត្តាករុណា ឥរិយាបទ និងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ។ សម្រាប់ សិទ្ធី នីកា ទស្សនវិជ្ជានេះគឺជាមគ្គុទេសក៍ក្នុងជីវិតរបស់នាង៖បេះដូងមានសុខភាពមិនត្រឹមតែជួយឲ្យនាងអាចបន្តដេញតាមក្តីស្រមៃក្នុងវិស័យសិល្បៈដោយមិនធុញទ្រាន់ទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានរឹងមាំ ដើម្បីឲ្យនាងអាចបន្តផ្សព្វផ្សាយសេចក្តីស្រឡាញ់ ដល់មនុស្សដែលកំពុងប្រឈមនឹងការលំបាក។
ដើម្បីឲ្យបេះដូងពោរពេញទៅដោយថាមពល នាងផ្តោទលើទម្លាប់សាមញ្ញ៖ រក្សាការធ្វើចលនាស្រាលៗជារៀងរាល់ថ្ងៃ គេងឲ្យគ្រប់គ្រាន់ គិតអោយវិជ្ជមាន និងរក្សាទម្លាប់ញញឹមជានិច្ច។ ក្រៅពីនេះ សិទ្ធី នីកា ជឿជាក់ថា បេះដូងមានសុខភាពល្អ មិនមែនកើតឡើងត្រឹមតែពីការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែនាងជឿជាក់ថាបេះដូងមានសុខភាពល្អមកពីការចម្អិនម្ហូបនៅផ្ទះបាយផងដែរ។
ដោយហេតុនេះ នាងបានផ្តោតលើការជ្រើសរើសម្ហូបអាហារ និងគ្រឿងផ្សំសម្រាប់ចម្អិន ត្រូវតែមានសារធាតុដែលល្អសម្រាប់បេះដូង។ ឧទាហរណ៍ ចំពោះប្រេងចម្អិនអាហារ ដែលសិទ្ធី នីកា ផ្តល់អាទិភាពដល់ប្រេងអង្ករសម្រូប ប្រេងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ព្រោះប្រេងចម្អិនទាំងនេះមានសារធាតុចិញ្ចឹមល្អសម្រាប់បេះដូង។
រាល់ថ្ងៃ នាងតែងតែរំលឹកខ្លួនឯងថា ការថែរក្សាបេះដូង គួរត្រូវធ្វើជាទម្លាប់ប្រចាំថ្ងៃ ដូចជារបៀបដែលយើងបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកជាទីស្រឡាញ់របស់យើង។
ផ្ញើរសារទៅកាន់បងប្អូនទាំងអស់គ្នា សិទ្ធី នីកា បានចែករំលែកថា៖ “ការថែរក្សាបេះដូង មិនត្រូវការដំណើរការធំធេងអ្វីឡើយ។ សូមចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗក្នុងរបបអាហារនិងក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ”
ប្រអប់: Simply ផលិតផលគុណភាពខ្ពស់របស់ក្រុមហ៊ុន Wilmar Group (Singapore) ដែលត្រូវបានតារាឈានមុខ និងគ្រួសារជាច្រើននៅកម្ពុជា ជឿជាក់ជ្រើសរើសប្រើប្រាស់។ ជាប្រេងឆាសុទ្ធ 100% ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់បេះដូង Simply ផ្តល់ជម្រើសជាច្រើនដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូបនិងប្រេងផ្កាឈូករ័ត្នដែលរួមចំណែកថែរក្សាសុខភាពបេះដូង តាមរយៈអាហាររៀងរាល់ថ្ងៃ។