Apple សារភាពថាកំណែទម្រង់ Software ខ្លួនធ្វើឲ្យ iPhone យឺត
- 2017-12-27 02:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple សារភាពថាកំណែទម្រង់ Software ខ្លួនធ្វើឲ្យ iPhone យឺត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានសារភាពថាកំណែទម្រង់ Software iOS របស់ខ្លួនបានធ្វើឲ្យ iPhone ចាស់ៗមានដំណើរការយឺត។ ក្រុមហ៊ុនធ្វើបែបនេះដើម្បីរារាំងបញ្ហារកឃើញទាក់ទងនឹងអាយុកាលថ្ម (Lithium ion-batteries)។ ពេលថ្មចាស់ វាមិនអាចកាន់ថ្មបានល្អនោះទេ ហើយអាចរលត់ម៉ាស៊ីនពេលមានសំពាធប្រើប្រាស់ខ្លាំងពេក។ Software របស់ Apple រារាំងបញ្ហានេះកុំឲ្យកើតឡើងដោយបន្ថយល្បឿនប្រើប្រាស់របស់ប្រព័ន្ធ។
លោក John Poole ស្ថាបនិករបស់ Primate Labs បាននិយាយថា Processor ក្នុង iPhone បន្ថយល្បឿនប្រើប្រាស់ដោយអាយុកាលថ្មបាត់បង់ប្រសិទ្ធភាព។ អ្នកប្រើប្រាស់ជាច្រើនរំពឹងថាល្បឿនប្រើប្រាស់លើទូរសព្ទនៅដដែលទោះអាយុកាលថ្មចាស់ ប៉ុន្តែការសាកល្បងរបស់គាត់បានបង្ហាញថាមិនមានករណីបែបនេះទេ។
ក្រុមហ៊ុន Apple និយាយថាគោលបំណងរបស់ខ្លួនគឺផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អតិថិជន រួមមានល្បឿន និងអាយុកាលប្រើប្រាស់យូរអង្វែង។ ថ្ម Lithium-ion បានបាត់បង់ប្រសិទ្ធភាពពេលអាកាសធាតុត្រជាក់ និងអាយុកាលប្រើប្រាស់យូរអង្វែង ដែលអាចធ្វើឲ្យ Device បិទដោយមិនអាចរំពឹងទុក ដើម្បីការពារគ្រឿងអេឡិចត្រូនិកខាងក្នុង។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានចេញមុខងារមួយសម្រាប់ដោះស្រាយលើ iPhone 6, 6S និង SE ដើម្បីរារាំងពីការរលត់ម៉ាស៊ីន។ បច្ចុប្បន្ន ក្រុមហ៊ុនពង្រីកមុខងារនោះដល់ iPhone 7 លើជំនាន់ iOS 11.2។
ថ្ម Lithium-ion ងាយនឹងមានបញ្ហា ហើយមិនមានការផ្លាស់ប្ដូរជាច្រើនឆ្នាំ។ ពីរបីឆ្នាំមុន ថ្មកម្រិតខ្ពស់ប្រើប្រព័ន្ធ Envia Systems នៅរដ្ឋកាលីហ្វ័រញ៉ា ដែលចំណាយពេលស្រាវជ្រាវច្រើនជាងមួយទសវត្ស ពីឆ្នាំ ១៩៩៥ ដល់ ២០០៧ ដើម្បីបង្កើនថាមពលរក្សាទុកក្នុងថ្ម ហើយតាំងពីពេលនោះមកការកើនឡើងថាមពលរក្សាទុកមានមិនដល់ ៣០%។
យ៉ាងណាមិញ ថ្ម Lithium-ion មានលក្ខណៈល្អប្រសើរដោយមានទម្ងន់តិចជាង កាន់ថ្មយូរជាង និងការសាកថ្មមានប្រសិទ្ធភាពជាងប្រភេទថ្មចាស់ៗផ្សេងទៀត បើយោងតាមសៀវភៅណែនាំអំពីថ្មរបស់ក្រុមហ៊ុន Apple។ ថ្ម Lithium-ion បានប្រើប្រាស់ក្នុង Device របស់ Apple ត្រូវបានរចនាឡើងអាចកាន់បានយ៉ាងហោចណាស់ ៨០% នៃសមត្ថភាពដើមសម្រាប់ការសាកពេញលេញ ៥០០ ដង (រាប់ពី ០ ទៅ ១០០ ចំនួន ៥០០ ដង)។
អាយុកាល iPhone ចាស់មិនអាចកាន់ថាមពលបានល្អដូចថ្មថ្មីនោះទេ ហើយអាចកាន់តែមានបញ្ហាពេលការសាកថ្មមានកម្រិតទាប ឬពេលសីតុណ្ហភាពចុះត្រជាក់។ ថ្មរបស់អ្នកមិនអាចសាកលើសពី ៨០%នោះទេក្រោយបានការសាកបាន ៥០០ជុំ ដូច្នេះអ្នកមិនអាចប្រើបានយូរនោះទេ។ ប្រសិនបើថ្មមិនកាន់ល្អ Device អាចនឹងរលត់ ដោយ Processor ចង់បានល្បឿនលឿន តែថ្មមិនអាចផ្តល់ឲ្យគ្រប់គ្រាន់។
Apple បានផ្ដោតលើការគ្រប់គ្រងថាមពលជាយូរមកហើយ ដើម្បីឲ្យថាមពលថ្មប្រើបានយូរលើ Device។ ជំនាន់ iOS 9 ក្នុងឆ្នាំ ២០១៥ បានណែនាំ Low Power Mode ដើម្បីប្រាកដថាថ្ម iPhone កាន់បានយូរ។ ពេលកម្រិតថ្មដល់ ២០% និងបន្ទាប់មក ១០% អ្នកនឹងឃើញផ្ទាំងមួយបង្ហាញអាចឲ្យអ្នកជ្រើសរើសប្រើ Low Power Mode ដោយវាកាត់បន្ថយពន្លឺអេក្រង់ កាត់បន្ថយ Animation របស់ប្រព័ន្ធ និងកំណត់អ្វីដំណើរការក្នុង Background លើទូរសព្ទ ពេល Device មានកម្រិតសាកខ្ពស់ Low Power Mode នឹងបិទដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុននិយាយថា iOS Software របស់ Apple ជំនាន់ iOS 10.2.1 មានសមត្ថភាពគ្រប់គ្រងថាមពលថ្មបានល្អ ដើម្បីដោះស្រាយជាមួយនឹងអាយុកាលថ្ម។ ប្រព័ន្ធប្រតិបត្តិការពន្យឺតល្បឿន Device ដើម្បីរារាំងពីការរលត់ ប៉ុន្តែតែក្នុងករណីសីតុណ្ហភាពត្រជាក់ ថ្មសាកបានតិច ឬថ្មចាស់ខ្លាំង។ ដើម្បីជួយគ្រប់គ្រងការប្រើថាមពល Processor មិនបំពេញការងារបានពេញលេញរហ័សនោះទេ។
មុខងារនេះដំណើរការតែលើ iPhone មានថ្មអាយុកាលយូរ ឬកម្រិតសាកចុះទាប ដោយបន្ថយល្បឿនទូរសព្ទក្នុងករណីសីតុណ្ហភាពត្រជាក់។ iPhone ដំណើរការល្អបំផុតក្នុងបរិយាកាសមានសីតុណ្ហភាពចន្លោះពី ០ ទៅ ៣៣ អស្សាសេ។
ឆ្នាំមុន Software របស់ Apple ជំនាន់ iOS 10.2.1 បានដាក់លើ iPhone 6, 6Plus, 6S, 6S Plus និង SE។ ឆ្នាំនេះជំនាន់ iOS 11.2 បានពង្រីកមុខងារទៅដល់ iPhone 7 និង 7 Plus ហើយនឹងដាក់លើ Apple device ផ្សេងទៀតនៅពេលអនាគត។
iPad និង Mac មានថ្មធំ ហើយមុខងារនេះមិនមានគោលដៅលើ Device ទាំងនេះទេ។
ក្រុមហ៊ុនប្រឈមការរិះគន់ជាច្រើន ដោយពិបាកដោះថ្មដូរលើ iPhone។ ទូរសព្ទ Android ចាស់ជាច្រើនអាចដោះគម្របក្រោយងាយស្រួលដោះដូរថ្ម ដោយប្រើជ័រ ចៀសជាងប្រើលោហៈ។ Apple រចនាបែបនេះដោយចង់ដាក់ថ្មបានច្រើនក្នុងទីតាំងតូច ។
ប្រសិនបើអ្នកប្តូរថ្ម iPhone ថ្មី មុខងារបន្ថយល្បឿនទូរសព្ទនឹងបិទដោយស្វ័យប្រវត្តិ ហើយអ្នកដូចទទួលបានទូរសព្ទថ្មីដូច្នោះដែរ ប៉ុន្តែនៅមិនទាន់មានការបង្ហាញជាផ្លូវការពី Apple នោះទេ។
ការពន្យល់បង្ហាញថា ការយឺតនេះអាចដោយសារ Storage ពេញពេក ឬ Wi-Fi router អ្នកប្រើមានល្បឿនយឺត។
ក្រុមហ៊ុន Apple និយាយថា មុខងារថ្មីក្នុង Software របស់ខ្លួនចង់ជួយអ្នកឲ្យប្រើ Device បានយូរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ