MoC News App ថ្មី​ប្រើ​ប្រាស់​មាន​ប្រយោជន៍​ហើយ​អាច​ឈ្នះ​រង្វាន់​ទៀត

  • 2017-12-26 07:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MoC News ជា App ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម សម្រាប់​ទំនាក់​ទំនង​ដល់​សាធារណជន ដើម្បី​ជំរុញ​នូវ​លំហូរ​ព័ត៌មាន កាន់​តែ​ច្រើន​និង​ឆាប់​រហ័ស​ដល់​ប្រជាពលរដ្ឋ គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​បន្ថែម​លើស​​ពី​នេះ​ទៀត​អាច​ដក​ស្រង់ ព័ត៌មាន និង លិខិត​បទដ្ឋាន គតិ​យុទ្ធ​នានា ដែល​តម្កល់​ក្នុង គេហទំព័រ ។

ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ទូរសព្ទ​ចល័ត​របស់​ក្រសួង​ពាណិជ្ជកម្ម កម្មវិធី​ទូរសព្ទ​ចល័ត​ថ្មី​នេះ​នឹង​ជួយ​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វ​ផ្សាយ ចែក​រំលែក​ព័ត៌មាន​ឲ្យ​កាន់​តែ​ទូលំទូលាយ រួម​មាន សកម្មភាព​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម សមិទ្ធផល​សម្រេច​បាន ផលិតផល​នានា ។

សកម្មភាព​​ទាំង​នេះ​និង​បង្ហាញ​ឲ្យ សាធារណៈ​ជន​បាន​ដឹង និង​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មតិ​យោបល់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​អាច​បញ្ចេញ​មតិ​ផ្ទាល់ ព្រមទាំង ធ្វើ Comment ឬ Like ជា​មួយ​នឹង គណនី Facebook របស់ ក្រសួងពាណិជ្ជកម្ម ដោយ​មាន​ការ​ភ្ជាប់ ជា​ស្វ័យប្រវត្តិ ជា​មួយ​កម្មវិធី​ព័ត៌មាន​ទូរសព្ទ​ចល័ត​នេះ ជាស្រេច។

អ្នក​ដែល​មាន​ App ត្រូវ​បាន​ចុះ​ឈ្មោះ លេខ​ទូរសព្ទ ឬ​អាច​ភ្ជាប់​ទៅ​គណនី​ហ្វេសបុក​ផ្ទាល់​​ខ្លួន​ចំពោះ​អ្នក​ដែល សកម្មភាព​ប្រើ​ប្រាស់​ច្រើន​និង​ធ្វើ​ការ​ជ្រើស​រើស ដើម្បី​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ក្រសួង​ពាណិជ្ជកម្ម រយៈពេល​មួយ​ខែ​ម្ដង។

App នេះ​អាច​ដំ​ណើរ​ការ​បាន​ចំពោះ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែ​ប៉ុណ្ណោះ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ iOS មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​បន្ថែម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ។

អាច Download បាន​សម្រាប់​ប្រតិបត្តិការ Android ចុចនៅទីនេះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អានអត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី