រថយន្ត Audi ជាង ១ លានគ្រឿង ត្រូវកោះហៅឲ្យចូលឃ្លាំងវិញជាបន្ទាន់
- 2017-12-26 04:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Audi ជាង ១ លានគ្រឿង ត្រូវកោះហៅឲ្យចូលឃ្លាំងវិញជាបន្ទាន់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Audi បានប្រកាសកោះហៅម្ចាស់រថយន្តម៉ូដែល A4, A5, A5 Cabriolet និង Q5 សេរ៊ីឆ្នាំ ២០១១ ដល់ ខែឧសភាឆ្នាំ ២០១៥ ទូទាំងពិភពលោកប្រមាណ ១.២៧ លានគ្រឿងឲ្យវិលចូលឃ្លាំងជួសជុលវិញ។
កើតឡើងក្រោយពេលក្រុមហ៊ុនរកឃើញថាអាចមានហានិភ័យអគ្គិភ័យ ដោយសារកម្ដៅរបស់ខ្សែភ្ជាប់ទៅកាន់តំណអគ្គិសនីនៃម៉ាស៊ីនកម្ដៅមានភាពកកិតខ្លាំងដល់ច្រេះ។ កើតចេញពីចលនានិងកំហុសឆ្គងនៃសមាសធាតុបង្គំ វានឹងបណ្ដាលឲ្យមានភ្លើងឆេះជាយថាហេតុ ម្ល៉ោះការហៅរថយន្តទាំងអស់ចូលឃ្លាំងវិញ ក្រុមហ៊ុននឹងប្ដូរឲ្យថ្មីនូវសមាសធាតុនៃម៉ាស៊ីនកម្ដៅ។
ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះក៏បានណែនាំទៀតថាប្រសិនបើម្ចាស់រថយន្តកំពុងធ្វើដំណើរតាមដងវិថី ហើយធំក្លិនផ្សែង ប្រញាប់ចុះចតភ្លាមៗ រួចទំនាក់ទំនងទៅភ្នាក់ងារចែកចាយដែលនៅជិតលោកអ្នកបំផុត។ សរុបរួមរថយន្តដែលប៉ះពាល់មាន ៨៧៥,០០០ គ្រឿងនៅអឺរ៉ុប, ២៥០,០០០ គ្រឿងនៅអាមេរិកខាងជើង និង ៤៧,០០០ គ្រឿងនៅអាស៊ី។
ប្រភព: https://www.autocar.co.uk/car-news/new-cars/audi-recalls-127-million-cars-worldwide
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
វិធីឆែកមើលថា iPhone របស់អ្នកត្រូវ Apple ធ្វើឲ្យដើរយឺតឬអត់
បច្ចេកវិទ្យាថ្មីៗកំពូលទាំង ៣ នៃស្មាតហ្វូន ប្រចាំឆ្នាំ ២០១៧