មួយ​ក្បាច់ងាយ​ដូច​បក​ចេក Hacker ប្រើ​លុកលុយ​ទូ ATM នៅ​រុស្ស៊ី​

  • 2017-12-29 01:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មេរោគ Wannacry បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ ២០១៧ គ្រប់​ស្ថាប័ន​នានា​ជុំវិញ​ពិភពលោក ដើម្បី​ការពារ​ប្រព័ន្ធ​សុវត្ថិភាព ក៏​បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិ​នៃ​កុំព្យូទ័រ​របស់​ខ្លួន​ទៅ​ជំនាន់​ក្រោយ​បង្អស់។ ប្លែក​អ្វី​តែ​ទូ ATM របស់​ធនាគារ Sberbank របស់​ប្រទេស​រុស្ស៊ី បន្ត​ការ​ប្រើប្រាស់​ប្រព័ន្ធ Windows XP ដោយ​មិន​ញញើត។

ការ​លុកលុយ​មួយ​បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ Habrahabr ជុំវិញ​ការ​រក​ឃើញ​នូវ​ទូ ATM ជា​ច្រើន​កន្លែង ដែល​ប្រើ​ប្រព័ន្ធ Windows XP ត្រូវ​បាន​ក្រុម Hacker ចូល​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ទាំង​មូល ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង Shift ចំនួន ៥ ដង​ជាប់​គ្នា ភ្លាម​នោះ​នឹង​លោត​សារ Sticky Keys ចេញ​មក​ភ្លែត ហើយ​អនុញ្ញាត​ឲ្យ​ក្រុម​ខិលខូច​អាច​ប្រើ UI នៃ Windows XP កុំ​ថា​ឡើយ​ទាំង​ផ្ទាំង Taskbar ឬ Start Menu។

លើស​ពី​នេះ​ទៀត​ក្រុម Hacker ក៏​អាច​បញ្ចូល​មេរោគ​ទៅ​ក្នុង​ម៉ាស៊ីន,គ្រប់គ្រង​ដំណើរការ​ទូ ATM, បិទ​ចោល​ឲ្យ​លែង​ដំណើរការ ឬ​ផ្លាស់ប្ដូរ​ទៅ​ជា​ការ​ប្រើប្រាស់​ទូ​ដូច​ជា​កុំព្យូទ័រ​ធម្មតា​វិញ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ NeoWin   ប្រែ​សម្រួល៖ កៅ រក្សា