ដូចប្លន់ទាំងរស់! មាន​អ្នក​ទារ​សំណង​ ១ ទ្រីលាន​ដុល្លារ​ រឿង​ Apple ធ្វើ​ឲ្យ​ iPhone ដើរ​យឺត​

  • 2017-12-28 02:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រោយ​ពី​ Apple បាន​ចេញ​មុខ​សារភាព​ថា​បាន​ធ្វើ​ឲ្យ​ iPhone ដែល​មាន​ថ្ម​ចាស់ៗ​ដើរ​យឺត​​ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ជា​បន្ត​បន្ទាប់

មក​ទល់​ពេល​នេះ​មាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​ ៩ ហើយ​ក្នុង​នោះ​មាន​ពាក្យ​បណ្ដឹង​មួយ​បាន​ទាម​ទារ​សំណង​យ៉ាង​ច្រើន​មហាសាល។ ដើម​បណ្ដឹង​ឈ្មោះ​ Violetta Mailyan ជា​អ្នក​តំណាង​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone ជា​ច្រើន​នាក់​​ បាន​ទាម​ទារ​សំណង​ដល់​ ៩៩៩ ពាន់​លាន​ដុល្លារ​ (សឹង​នឹង​ស្មើ​ ១ ពាន់​​ពាន់​លាន​ដុល្លារ) ពី​ក្រុមហ៊ុន​ Apple។

ក្រៅ​ពី​មាន​ការ​ទាមទារ​ដ៏​ច្រើន​លើសលប់​បែប​នេះ​ ក្នុង​ពាក្យ​បណ្ដឹង​ក៏​មាន​សរសេរ​ថា​ អ្នក​ប្រើ​ប្រាស់​ iPhone បាន​ជំទាស់​​មិន​ព្រម​ប្រើ​ iPhone ចាស់ៗ​របស់​ពួក​គេ​ ដោយ​សារ​មាន​​​ដំណើរ​​ការ​យឺត, Apple បាន​បោក​ប្រាស់​អ្នក​ប្រើ​ ដោយ​បាន​បន្ថយ​ល្បឿន​ iPhone ដែល​មាន​ថ្ម​ចាស់, ​មិន​ព្រម​ជួសជុល​​​ថ្ម​ចាស់ៗ​ឲ្យ​អ្នក​ប្រើ​ បែរ​ជា​ចង់​ឲ្យ​ពួក​គេ​​ទិញ​ទូរសព្ទ​ថ្មី​ដោយ​ប្រយោល ហើយ​ប្រសិន​បើ​មិន​មាន​ការ​សារភាព​នេះ​ទេ​ អ្នក​ប្រើ​ប្រាស់​ទូទៅ​ច្បាស់​ជា​មិន​ដឹង​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​​ក្នុង​ពាក្យ​បណ្ដឹង​ ដែល​មើល​ទៅ​ទំនង​ជា​សម​ហេតុផល​ដែរ​ ប៉ុន្តែ​សំនួរ​សួរ​ថា​តើ​ Violetta នឹង​ទទួល​បាន​សំណង​ដូច​អ្វី​ដែល​ទាមទារ​ឬ​យ៉ាងណា?

​​​​ការ​ទាម​ទារ​សំណង​នេះ​ដែរ​គឺ​ច្រើន​ជាង​តម្លៃ​បច្ចុប្បន្ន​របស់​ Apple ដែល​មាន​ត្រឹម​តែ​​ខ្ទង់​ ៩០០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី