ព្រោះ​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់​ដើរ​យឺត​ ​Apple​ ​ត្រូវ​គេ​ប្ដឹង​ជា​ក្រុមហ៊ុន​គ្មាន​សីលធម៌

  • 2017-12-23 02:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ជា​ច្រើន​របស់​ ​Apple​ ​នៅ​សហរដ្ឋអាមេរិក​បាន​កើត​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ​ហើយ​ដល់​ថ្នាក់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​តុលាការ​ ​ក្រោយ​ក្រុមហ៊ុន​ដែល​មាន​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​ដាច់​មួយ​ចំណិត​នេះ​ ​ប្រកាស​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់​ៗ​ដើរ​យឺត​ដោយ​អចេតនា។

ក្នុង​ពាក្យ​បណ្ដឹង​របស់​អតិថិជន​ មាន​ប្រភព​ពី​រដ្ឋ​ ​Illinois, Ohio, North Carolina, និង Indiana​ បាន​​ចោទ​ ​Apple​ ​ពី​បទប្រកប​​អាជីវកម្ម​បែប​បោក​បញ្ឆោត​ ​និង​គ្មាន​សីលធម៌។

iPhone 5, iPhone 6​ ​និង​ ​iPhone 7​ ​ជា​ម៉ូដែល​ដែល​រង​ការ​ប៉ះពាល់​ច្រើន​ជាង​គេ​ ​ខណៈ​ ​Apple​ ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ ​iOS​ ​ជំនាន់​ថ្មី​ពិត​ជា​ធ្វើ​ឲ្យ​ ​iPhone​ ​ម៉ូដែល​មុន​ៗ​ស៊ី​ថ្ម​ ​ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា​ ​iOS​ ​ថ្មី​ៗ​ទាំង​នោះ​ ​អាច​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់​ៗ​មាន​ប្រតិបត្តិការ​ខ្សោយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ