មួកឃ្លុបឆ្លាតវៃ Call ហៅឡានពេទ្យស្វ័យប្រវត្តិ ពេលម្ចាស់ជួបគ្រោះថ្នាក់
- 2017-12-29 01:49:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួកឃ្លុបឆ្លាតវៃ Call ហៅឡានពេទ្យស្វ័យប្រវត្តិ ពេលម្ចាស់ជួបគ្រោះថ្នាក់
ចន្លោះមិនឃើញ
មួយឃ្លុបពិសេសឲ្យឈ្មោះ Helli បង្កើតដោយក្រុមហ៊ុន Let's Innovate របស់ប្រទេសប៉ាគីស្ថាន មានមុខងារពិសេសនៅពេលម្ចាស់ជួបគ្រោះថ្នាក់ វានឹង Call ទៅរថយន្តសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ និងផ្ញើសារទៅក្រុមគ្រួសារឲ្យបានដឹងពីទីតាំងតាមរយៈប្រព័ន្ធ GPS។
ជាងនេះទៅទៀត Helli ក៏បំពាក់មកជាមួយនូវប្រព័ន្ធ Bluetooth, Speaker, Sensor ចង្វាក់បេះដូង និងអាចទប់ទល់អាកាសធាតុបានគ្រប់កាលៈទេសៈ។
នាយកប្រតិបត្តិសហគ្រាសបង្កើតមួយឆ្លាតវៃលោក Waqas Khalil បានឲ្យដឹងថា "ពួកយើងអភិវឌ្ឍវាឡើង ដោយផ្អែកលើហេតុផលចម្បង ២ ដោយដំបូងសមាជិកនៃក្រុមរបស់យើងជាច្រើនរមែងប្រើប្រាស់ម៉ូតូជាមធ្យោបាយមកបំពេញការងារ និងជាពិសេសយើងផ្ដោតលើសុវត្ថិភាពរបស់អ្នកធ្វើដំណើរជាចម្បង ដោយមិនចង់ឲ្យពួកគេចំណាយថវិកាច្រើន"។
បច្ចុប្បន្នស្ថិតក្នុងគម្រោងដាក់លក់ជាសាធារណៈក្នុងពាក់កណ្តាលឆ្នាំ ២០១៨ ដោយតម្លៃអាចចន្លោះពី ៧០ ទៅ ១៥០ ដុល្លារ ផ្អែកតាមថ្លៃពន្ធប្រចាំតំបន់នីមួយៗ។
ទស្សនាវីដេអូខាងក្រោម:
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: