Soohyun មេ​ក្រុម U-KISS ចូល​​​ធ្វើ​ទាហាន​យ៉ាង​ស្ងាត់​ៗ

  • 2017-12-29 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Soohyun ​ក្រុម​ U-KISS បាន​ចូល​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ស្ងប់​ស្ងាត់​បំផុត។

អ្នក​គ្រប់​គ្រង​របស់​តារា​ប្រុស​រូបនេះបាន​​​ប្រាប់​ថា៖ " Soohyun បាន​និយាយ​ថា​លោក​ចង់​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ដោយ​ស្ងាត់​ៗ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ទៅ​ដោយ​មានតែ​​ការ​ជូន​ដំណើរ​ពី​សំណាក់​​សមាជិក​ក្រុមU-KISS ​គ្រួសារ ​និង​មិត្ត​រួម​ការងារ​ជាមួយ​លោក​តែ​ប៉ុណ្ណោះ"។

តារា​ចម្រៀង Soohyun​ ក៏​បាន​និយាយ​ដែរ​ថា៖ "ខ្ញុំ​នឹង​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​នាម​ជា​ពលរដ្ឋ​របស់​ប្រទេស​កូរ៉េ​មួយ​រូប។ ខ្ញុំ​សូមទោស​ចំពោះ​ព័ត៌មាន​ចូល​បម្រើ​កង​ទ័ព​របស់​ខ្ញុំ​នេះ​វា​​ភ្លាម​ៗ​សម្រាប់​អ្នក​គាំ​ទ្រ​របស់​ខ្ញុំ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​យល់។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​​ដោយ​សុវត្ថិភាព ដូចនេះ​សូម​អ្នក​ទាំង​អស់​គ្នា​​បន្ត​ការ​ស្រលាញ់​ចំពោះ​ក្រុមU-KISS​ នៅ​ពេល​ដែល​ខ្ញុំ​មិន​នៅ។ អរគុណ​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់"។

ឆ្នាំ​នេះ​ តារា​ប្រុស​ជា​ច្រើន​បាន​ចូល​បំពេញ​តួនាទី​សំខាន់​ជូន​ជាតិ​ ក្នុង​នោះ​មាន​ទាំង​តារា​ចម្រៀង​ និង​តារា​សម្ដែង។ ទោះ​ជា​យ៉ាង​ណា​អ្នក​គាំទ្រ​ទាំង​អស់​នឹង​រង់​ចាំ​ដំណើរ​វិល​មក​វិញ​របស់​ពួកគេ ជាមួយ​ការ​ជូនពរ​ និង​ក្ដី​ស្រឡាញ់​ដដែល៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា