មក​ស្គាល់​កំពូល​រថយន្ត​ល្បឿន​លឿន​បំផុត​ទាំង ៥ ប្រចាំ​ឆ្នាំ ២០១៧

  • 2017-12-30 02:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ការ​វិវត្ត​នូវ​រូបរាង​ដ៏​សម្បូរ​បែប រថយន្ត​ទំនើប​បច្ចុប្បន្ន​ក៏​បាន​បន្ថែម​នូវ​កម្លាំង​ម៉ាស៊ីន​កាន់​តែ​ខ្លាំង​ក្លា បន្សំ​នឹង​តម្លៃ​ហោះ​ផ្លោះ​ខ្ទង់​លាន​ដុល្លារ។​ Sabay ណែនាំ​ឲ្យ​ស្គាល់​នូវ​កំពូល​រថយន្ត​ល្បឿន​លឿន​ដាច់​គេ​ទាំង ៥ មុន​ដាច់​ឆ្នាំ ២០១៧។​

១.Henneseey Venom GT ល្បឿន​អតិបរមា ៤៣៥ គ.ម/ម៉:

  • ម៉ាស៊ីន: Turbocharged Twin V8 ចំណុះ ៧ លីត្រ​អាច​ផលិត​កម្លាំង​បាន ១,២៤៤ សេះ
  • ល្បឿន​ស្ទុះ:ពី ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​ពេល ២.៥ វិនាទី
  • តម្លៃ: ១ លាន​ដុល្លារ​ឬ​អាច​ខ្ពស់​ជាង​នេះ។​

២.Bugatti Veyron Super Sport ល្បឿន​អតិបរមា ៤៣១ គ.ម/ម៉:

  • ម៉ាស៊ីន: Quad-Turbocharged W16 ចំណុះ ៨ លីត្រ អាច​ផលិត​កម្លាំង​បាន ១,២០០ សេះ
  • ល្បឿន​ស្ទុះ:ពី ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​ពេល ២.៤ វិនាទី
  • តម្លៃ: ១.៦ លាន​ដុល្លារ។

៣.Koenigsegg Agera R ល្បឿន​អតិបរមា ៤១៨ គ.ម/ម៉:

  • ម៉ាស៊ីន: Dual-Turbocharged V8 ចំណុះ ៥ លីត្រ អាច​ផលិត​កម្លាំង​បាន ១,០៩៩ សេះ
  • ល្បឿន​ស្ទុះ:ពី ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​ពេល ២.៩ វិនាទី
  • តម្លៃ: ១.៦ លាន​ដុល្លារ។

៤.9FF GT0-R ល្បឿន​អតិបរមា ៤១៣ គ.ម/ម៉:

  • ម៉ាស៊ីន: Dual-Turbocharged V6 ចំណុះ ៤ លីត្រ អាច​ផលិត​កម្លាំង​បាន ១,១២០ សេះ
  • ល្បឿន​ស្ទុះ:ពី ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​ពេល ២.៩ វិនាទី
  • តម្លៃ: ៧០០,០០០ ដុល្លារ។

៥.SCC Ultimate Aero ល្បឿន​អតិបរមា ៤១២ គ.ម/ម៉:

  • ម៉ាស៊ីន: Dual-Turbocharged V8 ចំណុះ ៦.៣ លីត្រ អាច​ផលិត​កម្លាំង​បាន ១,២៨៧ សេះ
  • ល្បឿន​ស្ទុះ:ពី ០ ទៅ ៣២១ គ.ម/ម៉ ប្រើ​ពេល ១៦ វិនាទី
  • តម្លៃ: ៦៥៨,០០០ ដុល្លារ។

ប្រភព៖ This Best Hoverboard   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី