វីរបុរស Man Utd ​ខ្សែ​បម្រើ Ryan Giggs ​នឹង​មក​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ

  • 2017-12-30 01:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ របស់ Tiger Street Football Festival 2018 ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ដើម​ឆ្នាំ​ខាង​មុខ​នេះ​ហើយ ជាមួយ​ប្រាក់​រង្វាន់​សរុប​ ៥០ ០០០​ដុល្លារ​។

ការ​ប្រកួត​នៅ​ឆ្នាំ​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​ដល់​៨​ខេត្ត​ក្រុង ទូទាំង​ប្រទេស​កម្ពុជា ​ហើយ​ប្រិយមិត្ត​នឹង​កាន់​តេ​សប្បាយ​ចិត្ត​ថែម​ទៀត ត្បិត​អី Tiger ​នឹង​អញ្ជើញ​កំពូល​កីឡាករ​បាល់ទាត់ Ryan Giggs ​មក​កម្ពុជា​ផង​ដែរ។ នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ សម្រាប់​ក្រុមហ៊ុន Tiger ​ដែល​បាន​នាំ​កីឡាករ​កំពូល​ៗ​មក​នេះ ស្រប​ពេល​ដែល​លើក​មុន​ពួកគេ​បាន​នាំ​កីឡាករ​ល្បី​ៗ​មក​ចូលរួម​កម្មវិធី​នេះ​ផង​ដែរ៕


អត្ថបទ៖ មុន្នីរម្យ