រូបថត​មួយសន្លឹក បានបង្កើត​ការសង្ស័យថា​ លោកស្រី យីងឡាក់ កំពុងនៅអង់គ្លេស

  • 2017-12-30 04:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹង​បាន​បង្ហាញ​ពីស្រ្តី​ម្នាក់​ដែលទំនង​ជា​អតីតនាយក​រដ្ឋ​មន្ត្រី​ថៃ​ ដែលបច្ចុប្បន្នគេពុំទាន់ដឹង​ច្បាស់ថា​លោក​ស្រី​កំពុងប្រ​ទេសណា​ឲ្យ​ប្រាកដ​​។ ស្រ្តី​ម្នាក់​នោះត្រូវ​គេ​សង្ស័យថា​ជាលោក​ស្រី យីងឡាក់ ដែលកំពុង​ដើរ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារទំនើប​មួយ​ក្នុងទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​។​

(ស្រ្តី​ម្នាក់​ កំពុង​ដើរក្នុងផ្សារទំនើប​មួយ​នៅ​ក្នុងទី​ក្រុង​ឡុងដ៍ ដែលគេ​សង្ស័យថា​ជា​លោក​ស្រី អតីត​នាយក​រដ្ឋមន្ត្រីថៃ យីងឡាក់)

លោក​ស្រី យីងឡាក់ បាន​ភៀសខ្លួនពី​ប្រ​ទេស​តាំងពី​ខែសីហា ឆ្នាំ​២០១៧ ដោយ​គេជឿងថា​លោក​ស្រី បាន​ភៀសខ្លួនទៅ​កាន់ទីក្រុងឌូបៃ ប្រទេស​អារ៉ាប់​រួម ដែលមាន​​បងប្រុស​របស់លោក​ស្រី គឺ​លោក ថាក់ស៊ីន នៅទីនោះ​។

ទាក់​ទង​នឹងបែក​ធ្លាយ​រូបភាព​នេះ ក្រុមប្រឹក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់ជាតិ​ថៃ កំពុងតែ​ស៊ើម​អង្កេតថា​តើ​រូបស្រ្តី​ម្នាក់នេះ​ជា​លោក​ស្រី យីងឡាក់​ ឬយ៉ាងណា។

រូបភាពស្រ្តីម្នាក់ ដែល​គេ​សង្ស័យថា​ជា​លោកស្រី យីងឡាក់ នេះ​ត្រូវបាន​ផ្សព្វ​ផ្សាយ​កាលពិ​ម្សិល​មិញ​​ដោយ​​ទូរទស្សន៍​អនឡាញ​មួយ។ តែបើ​តាម​ការ​ចុះ​ផ្សាយ​នេះ រូប​ស្រ្តី​ម្នាក់​នេះ​ទំនង​ជា​បាន​ដើរទិញ​ឥវ៉ាន់​តាំងពី​ថ្ងៃ​អង្គារ នៅ​ក្នុងWestfield Shopping Centre, Shepherd's Bush, ដែលជាផ្សារទំនើប​ធំជាង​គេ​នៅ​ទីក្រុង​ឡុងដ៍។

ចំណែក​អ្នកនាំ​ពាក្យក្រ​សួង​ការបរទេសថៃ លោក Busadee Santipitaks ថា​ក្រ​សួង​មិន​ទាន់​ដឹងពី​រឿង​នេះ​នៅ​ឡើយទេ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី