Samsung ឆ្លើយ​តប​ភ្លាមៗ​រឿង​បញ្ហា​ថ្ម​លើ​ Galaxy Note8 និង S8+

  • 2018-01-01 03:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ មាន​ការ​រាយការណ៍​ថា Galaxy Note 8 និង Galaxy S8+ មួយ​ចំនួន​តូច​​ប្រើ​ការ​លែង​កើត​ត​ទៀត​​ ​ក្រោយ​​ពី​ថ្ម​ស្រក​ចុះ​ដល់​ ០%។ ​មាន​ន័យ​ថា​ពេល​ដែល​ទូរសព្ទ​រលត់​ គេ​មិន​អាច​សង្គ្រោះ​វា​ឲ្យ​​បើក​បាន​ឡើង​វិញ​នោះ​ទេ ទោះ​ប្រើ​វិធីសាស្ត្រ​ណា​ក៏​ដោយ។

​​ទាក់​ទង​នឹង​បញ្ហា​នេះ​ Samsung ក៏​បាន​ចេញ​​សេចក្ដី​ថ្លែងការណ៍​​ឆ្លើយ​តប​ភ្លាមៗ​​ដោយ​បាន​និយាយ​ថា​​​ មាន​ការ​រាយការណ៍​ពី​បញ្ហា​នេះ​តិច​តួច​បំផុត។ ក្នុង​សេចក្ដី​ថ្លែងការណ៍​​មាន​អត្ថន័យ​ថា ៖ "ពិត​ណាស់​ ក្រុមហ៊ុន​ Samsung ទទួល​យក​​ការ​រាយការណ៍​ពី​បញ្ហា​នេះ​ដោយ​​ម៉ឺងម៉ាត់​បំផុត​។ ពួក​យើង​ដឹង​ឮ​បញ្ហា​នេះ​ពី​អតិថិជន​ក្នុង​ចំនួន​តិច​តួច​បំផុត ដែល​បញ្ហា​នេះ​អាច​ទាក់​ទង​​នឹង​ការ​គ្រប់​គ្រង​លើ​ការ​សាក​ល្បង។ ពួក​យើង​នឹង​និយាយ​ពី​​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត ​ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ទូរសព្ទ​ដែល​ជួប​បញ្ហា​នេះ​”។

​គួរ​បញ្ជាក់​ថា​ ​អតិថិជន​មួយ​ចំនួន​បាន​យក​ទូរសព្ទ​របស់​ពួក​គេ ទៅ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ ហើយ​ពួកគេ​ក៏​ទទួល​បាន​ទូរសព្ទ​ថ្មី​ផ្សេង​ជំនួស​វិញ (សម្រាប់​ស្មាតហ្វូន​មាន​ប័ណ្ណ​ធានា) ផង​ដែរ។ ជា​ការ​ណែនាំ​​​បណ្ដោះ​អាសន្ន​ ម្ចាស់​ Note8 និង S8+ ទាំង​ឡាយ​ គួរ​​កុំ​ទុក​ឲ្យ​វា​រលត់​ទាល់តែ ០%៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង