បរាជ័យ​ស្ទើរ​តែ​បោះបង់​ម្ដងៗ​ទៅ​ហើយ ទម្រាំ​ឥដ្ឋការ៉ូ​ខ្មែរ ងើប​មុខមាត់​ឡើង​វិញ

  • 2018-01-01 03:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជំនះ​នូវ​រាល់​ឧបសគ្គ​បាន​ជោគជ័យ​ លោក ចាន់ សេងគង់ អាយុ​២៦​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ការ៉ូ​ខ្មែរ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​រក​ឃើញ​ទ្រឹស្ដី​មួយ​ថា «ជំហាន​ជោគជ័យ​ត្រូវ​ឆ្លង​កាត់​ការ​បរាជ័យ​ជាមុន​សិន»។ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​លោក​អាច​រក​ឃើញ​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះថា ការ​ចាប់​ផ្ដើម​បើក​អាជីវកម្ម​ផលិត​ឥដ្ឋការ៉ូ​ដំបូង​នៅ​ឆ្នាំ ១៩៩១-១៩៩២ គ្មាន​ឡើយ​ទីផ្សារ ដោយសារ​ខ្វះ​ការ​គាំទ្រ​ពី​អតិថិជន​ខ្មែរ ព្រោះ​គិត​ថា មិន​ល្អ​ដូច​បរទេស។

មុខរបរ​ដែល​ស្ទើរតែ​បោះបង់​ទៅ​ហើយ លោក ចាន់ សេងគង់ បាន​បន្ត​វេន​ពី​ឪពុក​នៅ​អំឡុង​ឆ្នាំ ២០០៨ ក្រោយ​ពី​ឪពុក​ស្លាប់​បាន​តស៊ូ​យ៉ាង​លំបាក​លំបិន​ ដើម្បី​ជម្នះ​នូវ​ភាព​មន្ទិល​សង្ស័យ​របស់​អតិថិជន​ទៅ​លើ​គុណភាព និង​ភាព​ទាន់​សម័យ​។ ដូច្នេះ លោក​សេងគង់ បាន​សិក្សា​ជាមួយ​អ្នក​ ឌីហ្សាញ ច្នៃ​ម៉ូដ​ទៅ​តាម​តម្រូវ​ការ​អតិថិជន ប៉ុន្ដែ​នៅ​រក្សា​រូបរាង​ដើម នៃ​ឥដ្ឋការ៉ូខ្មែរ និង​បាន​ដើរ​ទាក់ទង​តាម​ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេស​កន្លែង​សាងសង់​ផ្សេង​ៗ ឲ្យ​គាំទ្រ​ឥដ្ឋការ៉ូ​ខ្មែរ ដើម្បី​ចូលរួម​ថែរក្សា​ឥដ្ឋការ៉ូ​ខ្មែរ​ ដែល​មាន​អាយុកាល​ជិត ១០០ ឆ្នាំ​កន្លង​មក។

នៅ​ទី​បំផុត ឥដ្ឋការ៉ូ​នេះ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ខេត្តសៀមរាប ដែល​មាន​ផ្ទះ​សំណាក់​ សណ្ឋាគារ ឬ​ហាង​ទំនើប​ៗ​ ងាក​មក​ដេក័រ បែប​បុរាណ ដោយ​យក​រចនាបថ​ឥដ្ឋការ៉ូ បុរាណ​ខ្មែរ យក​ទៅ​រៀប​ ហើយ​ឈាន​ដល់​ភ្ញៀវ​បរទេស​ពេញ​ចិត្ត និង​បាន​បញ្ជា​ទិញ​យក​ទៅ​រៀប​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។

លោក ចាន់ សេងគង់ បង្ហាញ​រូបរាង​ឥដ្ឋការ៉ូខ្មែរ
ពុម្ពឥដ្ឋការ៉ូខ្មែរ​ធ្វើ​ដោយ​ដៃ និង​ការ​ចាក់​ពណ៌ ដែល​មាន​គុណ​ភាព​រក្សា​បាន​យូរ​ជាង​ការ៉ូ​បរទេស
កម្មករសំណង់​កំពុង​រៀប​ការ៉ូខ្មែរ នៅ​តាម​សណ្ឋាគារ​ធំ​មួយ​ ក្នុង​ខេត្ត​សៀមរាប​

ចង់​ដឹង​ព័ត៌មាន​លម្អិច​ចុចអាន​តំណរ​មួយ​នេះ៖ មកមើល​ការផលិត​ឥដ្ឋការ៉ូខ្មែរ ប្រវត្តិជិត ១០០ឆ្នាំ នៅ​ខេត្តសៀមរាប

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី