គ​ម្រោង​អប់រំ STEM សម្ពោធ​ហើយ អម​នឹង​អត្ថប្រយោជន៍ជាច្រើន​ដល់​សិស្ស

  • 2018-01-02 07:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម​ជ្ឈ​មណ្ឌលអ​ប់​រំ និង កម្សាន្ត ឃី​ដ ស៊ី​ធី បាន​រៀបចំការ​សម្ពោធ​គ​ម្រោង​អប់រំ ស្ទែ​ម ដោយ​មាន​ការសហការ​ និង​ឧបត្ថម្ភ​ពី ព្រូ​ដិន​សល​ធានា​រ៉ាប់រ​ង​អាយុជីវិត ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​អប់​រំ ស្ទែ​ម (STEM) ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ​វិទ្យាសាស្ត្រ​ចំនួន​១០០​នាក់​មកពីសាលា​រដ្ឋ​ផ្សេងៗកាលពី​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ ។

ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង់​ខ្ពស់ របស់លោក បណ្ឌិត រៃ សុ​ភ័​ក្ត្រ អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន ឧត្តមសិក្សា តំណាង​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​អមដោយ​តំណាង​មកពី​ម​ន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​រាជធានី​ភ្នំ​ពេញ និង​មាន​ការចូលរួម​ពី តំណាងដ៏​ខ្ព​ង់​ខ្ពស់​របស់​ព្រូ​ដិ​ន​សល​ធានា​រ៉ាប់​រង​អាយុជីវិត​។​

លោក ម៉េង ហៀ​ង អគ្គនាយក នៃ​ម​ជ្ឈ​មណ្ឌល អប់​រំ និង​កម្សាន្ត ឃី​ដ ស៊ី​ធី បាន​ឱ្យដឹងថា​៖ គ​ម្រោង​នេះ​កើតមានឡើង​ដោយសារ​មាន​ការសហការ រៀបចំ ពី​ម​ន្ទីរ​អប់​រំ យុវ​ជន និង​កីឡា រាជធានី​ភ្នំពេញ និង​ឧបត្ថម្ភ​ដោយ ព្រូ​ដិន​សល​ធានា​រ៉ាប់រ​ង​អាយុជីវិត​ដែល​តែងតែ​សហការ ឧបត្ថម្ភ​ទាំង​ផ្នែក​បច្ចេកទេស សម្ភារៈ និង​ថវិកា​ដល់​ម​ជ្ឈ​មណ្ឌល អប់​រំ និង កម្សាន្ត ឃី​ដ ស៊ី​ធី ក្នុង​ការផ្សព្វផ្សាយ និង​លើកកម្ពស់​នៃ​ការ​អប់​រំ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពី​សាលា​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​។​

ផែនការ​បន្ត​នៃ​ម​ជ្ឈ​ម​ណ្ឌ​ល​ខាង​លើ​មាន​ដូចជា៖​

  • ១. រៀបចំ​ជា​ន់ទី​១០​សម្រាប់ ផ្តល់​សេវា រោង​ជាង​STEM ដោយ​មាន​ការសហការ ផ្នែក​បច្ចេកទេស និង បង្ហា​ត់ប​ង្រៀន ពី​និស្សិត​ស្ម័គ្រ​ចិត្ត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុ បច្ចេកវិទ្យា​កម្ពុជា (National Polytechnic Institute of Cambodia)​។​

  • ២. ក្រុមហ៊ុន​Smart Axiata ផ្តល់​ឡានក្រុង​៤៥​កៅអី​ចំនួន​៤​គ្រឿង ហើយ​ក្រុមហ៊ុន Caltex នឹង​ជួយឧបត្ថម្ភ​សាំង​នៅ​ឆ្នាំ​២០១៨ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​សិស្សានុសិស្ស​សាលា​ធា​រណៈ​មក​សិក្សា និង​កម្សាន្ត​នៅម​ជ្ឈ​ម​ណ្ឌ​ល ឃី​ដ ស៊ី​ធី​។​

លើសពី​នេះ​ទៅទៀត ម​ជ្ឈ​មណ្ឌល​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ជាមួយ​ក្រសួង​អប់​រំ​យុវ​ជន និង កីឡា​រយៈពេល​៣​ឆ្នាំ​ទៀត​ពី (២០១៨-២០២០) ក្នុង​ការធ្វើ​ការផ្សព្វផ្សាយ​​អប់​រំ​មូលដ្ឋានគ្រឹះ​នៃ​ស្ទែ​ម (Basic STEM Education)​។

ឆ្នាំ​២០១៧-២០១៨ គឺជា​ឆ្នាំ​ដំបូង​នៃ​គ​ម្រោ​ង​ថ្មី ដែល​បន្ត​ការឧបត្ថម្ភ​ពី ព្រូ​ដិន​សល​ធានា​រ៉ាប់​រង អាយុជីវិត​។ ម​ជ្ឈ​មណ្ឌល ឃី​ដ ស៊ី​ធី នឹង​រៀបចំ​សិក្ខាសាលា​អំ​ពី STEM ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​រៀន​គោលដៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​និង​ម​ន្ត្រី​សំ​ខាន់ៗ​នៅតាម​ខេត្ដ បាត់​ដំបង និង​សៀមរាប​។​

គ​ម្រោង​នឹង​ជ្រើសរើស លោកគ្រូ​អ្នកគ្រូ​ប​ង្រៀន​មុខវិជ្ជា​ស្ទែ​ម​(STEM)​ចំនួន ៤០០​នាក់ មកពី ៤០ សាលា​សាធារណ​: សិស្សានុសិស្ស ២០០០ នាក់​ក្នុង​រាជធានី​ភ្នំពេញ​។ លើសពី​នេះ គ​ម្រោង​ក៏​ជ្រើសរើស​លោកនាយក នាយិកា និង​ម​ន្ត្រី​រាជការ សរុប ២០០ នាក់ នៅ​ខេត្ត បាត់​ដំបង និង សៀមរាប​ដើម្បី​ចូលរួម​សិក្ខាសាលា​ស្តីពី​ការ​អប់​រំ ស្ទែ​ម​(STEM) នៅក្នុង​ខេត្ត​ទាំង​២​នេះ​។ សិក្ខាកាម​នឹង​យល់ដឹង​ពីសា​រៈ​សំខាន់នៃ​ការ​អប់​រំ ស្ទែ​ម​(STEM) ហើយ​ពួកគេ​នឹង​បន្ត​លើកកម្ពស់ ចំណេះដឹង និង ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅតាម​សាលា និង​សហ​គមន៍​។

ម​ជ្ឈ​មណ្ឌល អប់​រំ និង​កម្សាន្ត ឃី​ដ ស៊ី​ធី មាន​គ​ម្រោង​បញ្ជ្រាប​ផ្សព្វផ្សាយ​ការ​អប់​រំ​ផ្នែក​ស្ទែ​ម និង​ការ​កម្សាន្ត​ជាមួយ​នឹង​ឧបករណ៍​ទំ​នើ​បៗ ដែល​ជា​កន្លែង​សម្រាប់​ឲ្យ​សិស្សានុសិស្ស ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​នៃ​ការ​វិ​វឌ្ឍន៍​នៃ​ពិ​ភព​លោក។ មិន​តែ​ប៉ុណ្ណោះ វា​ជា​ការ​ជួយ​ជំរុញ​អោយ​សិស្សានុសិស្ស និង យុវ​វ័យ​ជំនា​ន់ ក្រោយ​ឲ្យ​ចាប់អារម្មណ៍ និង​ទទួល​យក​អាជីព​ការងារ​ផ្នែក​ស្ទែ​មនា​ពេលអនាគត​។​ សូម​ទំនាក់ទំន​ង​៖ លោកស្រី ហី​ង ស្រី ជំនួយការ​ផ្នែក​សាល​វិទ្យាសាស្ត្រ​ ​Email: science@kidscityasia.com​ Tel: ០៧៧៧៧ ៨៩ ១៨ ឬ ០៨១ ៤២៦ ៤២៧​ គេហ​ទំព័រ : www.kidscityasia.com​ Kids City បើក​ដំណើរការ​រៀ​ង​រាល់ថ្ងៃ​ចាប់ពី​ម៉ោង​០៩​ព្រឹក រហូតដល់ ម៉ោង​៨​យ​ប់ និង​មាន​ការ​ប​ញ្ចុះ​តម្លៃពិ​សេសសំ​រាប់​ទស្សនៈកិច្ច​សិស្សសាលា​ជា​ក្រុម​។​

ដោយ៖ ថា ម៉ាលីដា