Man City និង Spurs​ កាន់​ដៃ​​គ្នា បាន​ម្នាក់​៣​ពិន្ទុ​​ដូច​គ្នា

  • 2018-01-03 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​កម្មវិធី​​ប្រកួត​នៅ Premier League មមាញឹក​តែ​ក្រុម​ខ្លាំង​ៗ​នៅ​តែ​ធ្វើ​បាន​ល្អ​ដូច​ជា​ ​Manchester City និង Tottenham Hotspur យប់​មិញ​អាច​រក​បាន​ពិន្ទុ​ដូច​គ្នា​។

ក្នុង​សប្ដាហ៍​ទី​២២ Man City​ បាន​យក​ឈ្នះ Watford​ ក្នុង​លទ្ធផល ៣-១ បន្ត​កំណត់​ត្រា​មិន​ទាន់​ចាញ់​ក្នុង​លីគ​នា​រដូវ​​កាល​នេះ។ បើក​ឆាក​បាន​តែ​មួយ​នាទី Raheem Sterling បាន​ទាត់​ចូល​នាំ​មុខ​មុន មុន​ពេល Christian Kabasele របស់ Watford ភ្លាត់​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ដល់​វគ្គ​ទី​២ នាទី​៦៣ Sergio Aguero ក៏​បាន​បន្ថែម​មួយ​គ្រាប់​ទៀត ប៉ុន្តែ Andre Gray ​ក៏​សង​ឲ្យ Watford មួយ​គ្រាប់​វិញ។

ចំណែក​ឯ Spurs​ ដែល​ទើប​លេង​ក្នុង​សប្ដាហ៍​ទី​​២១ រក​បាន​ជ័យជម្នះ​លើ​ក្រុម Swansea City ក្នុង​លទ្ធផល ២-០។ Fernando Llorente និង Dele Alli ជា​អ្នក​សម្រេច​ម្នាក់​មួយ​គ្រាប់។ Spurs​ នឹង​មាន​ភារកិច្ច​លេង​បង្គ្រប់​សប្ដាហ៍​ទី​២២​នៅ​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ​ ២០១៨ ត្រូវ​ជួប​ជាមួយ West Ham៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ