អត្ថប្រយោជន៍​សំខាន់ៗ៧​ទៀត​នៃ​ការ​រួមភេទ ​ដែល​អ្នក​មិន​ដឹង

  • 2014-11-12 16:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ការ​​​រួមភេទ​​​ត្រូវ​តាម​ក្បួន នឹង​ជួយ​មនុស្ស គេង​លក់​ស្រួល មាន​អារម្មណ៍​​ស្រស់​ថ្លា កាត់​បន្ថយ​ជំងឺ​ក្រពេញ​ប្រូស្តាត គាំងបេះដូង និង​ ជំងឺ​ផ្សេងៗ​ទៀត។ បន្ថែម​លើ​នេះ ​ការ​រួម​មេត្រី ក៏​អាច​ជួយ​​ព្យាបាល​ជំងឺ និង​ អាការៈ​មួយ​ចំនួន​ទៀតផង​ដែរ ហើយពេល​នេះ Sabay សូម​លើកមក​បង្ហាញ​ជូន ​៧ ​ចំណុច​ទៀត​។ ១. បំបាត់​​អាការៈ​ឈឺក្បាល

យោង​តាម​ការ​សិក្សា​រាយការណ៍​ដោយ International Headache Society បាន​ឱ្យ​ដឹង​ថា ពាក់​កណ្ដាល​​ នៃ​អ្នកជំងឺ គឺ​​មាន​ការវិវឌ្ឍន៍​ល្អ​​លើ​អាការៈ​ឈឺ​​មួយ​ចំហៀង​ក្បាល។ ក្នុង​នោះ​មាន​ ២០ % អះអាង​ថា ជំងឺ​ឈឺ​ក្បាល​របស់​ពួកគេ ព្យាបាល​ដោយ​ការ​រួមភេទ។ ហេតុអ្វី? ព្រោះ​វា​ជួយ​បញ្ចុះ​អ័រម៉ូន Endorphin (ថ្នាំ​បំបាត់​ការឈឺចាប់​ពី​ធម្មជាតិ​របស់​ខួរក្បាល) ក្នុង​ពេល​រួមភេទ។ ​​

 

 

២. បំបាត់​ជំងឺ​ផ្ដាសាយតូច និង​ ផ្ដាសាយ​ធំ

ហេតុ​អ្វី​​​សិច​អាច​ព្យាបាល​​ជំងឺ​ផ្ដាសាយ​តូច-​ធំ​? ព្រោះ​សិច​ជួយ​ផលិត​អង់ទីគ័រ Immuunoglobulin A ឬ Lg A (អង់ទីគ័រ​ប្រឆាំង​មេរោគ) ដែល​ជួយ​ឱ្យ​ឆ្លង​ផុត​ពី​ការ​ឆ្លង​រោគ។ ជុំវិញ​ករណី​នេះ អ្នកវិទ្យាសាស្ត្រ​ នៃ​សាកលវិទ្យាល័យ Wilkes នៅ​សហរដ្ឋអាមេរិក​រក​ឃើញ​ថា រួមភេទ​ពីរ​​ ឬ ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ធ្វើ​ឱ្យ​ប្រព័ន្ធ​អ័រម៉ូន​លូតលាស់​ល្អ។ ​ទោះបីជា​យ៉ាងណា គេ​នៅ​មិន​ច្បាស់​ទេ​ថា វា​អាច​ជួយ​ព្យាបាល​ជំងឺ​នេះ​បាន​ទាំងស្រុង​នោះ តែ​វា​ជា​ចំណុច​ចាប់​ផ្ដើម។ ​​

 

៣. ធ្វើ​ឱ្យ​​សម្រស់​ក្មេង​ជាង​វ័យ

ក្នុង​ឆ្នាំ ​២០១៣ វេជ្ជបណ្ឌិត​ David Weeks មក​ពី​មន្ទីរពេទ្យ Royal Edinburgh បាន​និយាយ​ថា ការ​រួមភេទ​​​ជួយ​​បង្កើន​អាយុ។ បុរស​ស្ត្រី​សកម្ម​រឿង​រួមភេទ គឺ​ក្មេង​ជាង​អាយុ​ពិត​ ៥ ​ទៅ ​៧ ​ឆ្នាំ។

 

៥. ធ្វើ​ឱ្យ​ខួរក្បាល​មាន​តួនាទី​ល្អ

​​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ នៃ​សាកលវិទ្យាល័យ Pavia ប្រទេស​អ៊ីតាលី កាល​ពី​ឆ្នាំ ​២០១៣ បង្ហាញ​ថា ការ​រួមសង្វាស​ជួយ​​ឲ្យ​មនុស្ស​ឆ្លាត តែ​មិន​មាន​ន័យ​ថា ឆ្លាត​ណាស់​ណា​ទេ គឺ​វា​ ជួយ​ជំរុញ​ឱ្យ​សរសៃ​ខួរក្បាល​លូតលាស់។ ​

 

៦. ធ្វើ​ឱ្យ​មនុស្ស​មាន​អាយុ​វែង

បុរស​វ័យ​កណ្ដាល ដែល​​រួម​ភេទ​ទៀងទាត់ (មិន​បញ្ជាក់​ចំនួន​ដង) រស់​នៅ​បាន​អាយុ​វែង​​​ ២ ដង ​ជាង​អ្នក​មិន​ដែល​មិន​ទៀង​ទាត់។ នេះ​បើ​តាម​​របាយការណ៍ នៅ​​សាកលវិទ្យាល័យ Queen's University Belfast ប្រទេស​អៀរឡង់។ ​

 

៧. ធ្វើ​ឱ្យ​មនុស្ស​មាន​ទំនុក​ចិត្ត

ចំណែក​ចំណុច​ធ្វើ​ឱ្យ​មនុស្ស​មាន​ទំនុក​ចិត្ត​នេះ​វិញ សាកលវិទ្យាល័យ Texas បាន​ចងក្រង​នូវ​ហេតុផល​មនុស្ស​ចំនួន ​២៣៧​ នាក់ ​ដែល​បាន​រួមរ័ក។ ទាំង​បុរស​ និង ​ស្ត្រី​ជឿ​ថា ការ​រួម​ភេទ​​តាម​ចំនួន​កំណត់ ជួយ​ឱ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង និង ​មាន​សុខុមាលភាព។

 

បើ​ចង់​ដឹង​ថា​ ការ​រួមភេទ​ មានប្រយោជន៍​អ្វី​ច្រើន​ទៀត​នោះ សូម​ចុច​ត្រង់​នេះ..!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Therichest

អត្ថបទថ្មី