អ្នកដឹងអត់ ការរួមភេទមានប្រយោជន៍អ្វីខ្លះ?
- 2014-10-03 18:09:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹងអត់ ការរួមភេទមានប្រយោជន៍អ្វីខ្លះ?
ចន្លោះមិនឃើញ
ធ្លាប់ឮគេថាការរួមដំណេកធ្វើឱ្យមនុស្សស្រស់ស្រាយ បាត់ស្ត្រេស មែនអត់? ហ្នឹងហើយ! ពិតជាអីចឹងមែន។ បើយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្រៅពីពីរចំណុចនេះ ដៃគូស្នេហានឹងទទួលបានប្រយោជន៍ច្រើនទៀតពីការរួមភេទ។ គុណប្រយោជន៍ទាំងនោះ មានដូចខាងក្រោម៖
-ពង្រឹងប្រព័ន្ធភាពស៊ាំ អ្នករួមភេទ ម្ដងឬពីរដងក្នុងមួយសប្ដាហ៍ អាចធ្វើឲ្យកម្រិតប្រព័ន្ធភាពស៊ាំឡើងខ្ពស់។ មុខងាររបស់វាជួយប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺលើសារពាង្គកាយ។ ដូច្នេះហើយបានមនុស្សមួយចំនួនកម្រឈឺ។
-មានអត្រាគាំងបេះដូងទាប ការសិក្សាស្រាវជ្រាវមួយបង្ហាញថា បុរសដែលរួមភេទពីរដងក្នុងមួយសប្ដាហ៍ មាន ៤៥% ប៉ុណ្ណោះ ដែលកើតជំងឺគាំងបេះដូង។ ក្រៅពីបេះដូងមានសុខភាពល្អ ការរួមភេទធ្វើឱ្យកម្រិតអ័រម៉ូន Estrogen និង Testosterone សមាមាត្រគ្នា។
-ធ្វើឱ្យសម្ពោធឈាមទាប សកម្មភាពរួមដំណេក ធ្វើឱ្យរសាយអារម្មណ៍តានតឹង និងសម្ពោធឈាមចុះទាប។
-ការហាត់ប្រាណដ៏មានប្រយោជន៍ ការរួមភេទ ធ្វើឱ្យបេះដូងរត់ស្រួល ដុតកាឡូរី និងពង្រឹងសាច់ដុំ។ តាមការពិត ការស្រាវជ្រាវបង្ហាញថា សិចដុតកាឡូរីអស់បួនក្នុង១នាទីសម្រាប់បុរស និងបីក្នុងមួយនាទីសម្រាប់ស្ត្រី។ មិនតែប៉ុណ្ណោះ មនុស្សទទួលបានភាពវ័យឆ្លាត។
-បំបាត់ការឈឺចាប់ ការរួមដំណេក ជួយកាត់បន្ថយការឈឺចាប់ក្នុងអ័រម៉ូន មិនឱ្យឈឺជើង រមួលក្រពើ រលាក់សន្លាក់ និងមិនឱ្យឈឺក្បាល។
-កាត់បន្ថយមហារីកក្រពេញប្រូស្តាត ការស្រាវជ្រាវរកឃើញថា បើបុរសបាញ់ទឹកកាមយ៉ាងហោចណាស់២១ដងក្នុងមួយខែ អត្រាកើតមហារីកក្រពេញប្រូស្តាត មានតិចតួចបំផុត។
-ធ្វើឱ្យគេងលក់ខ្លួន បន្ទាប់សោយសុខ បុរសនារីនឹងគេងលក់ស្រួល និងមានសុខភាពល្អ។
-កាត់បន្ថយស្ត្រេស មិនថាស្រ្តេសរឿងការងារ ឬគ្រួសារទេ ការរួមភេទធ្វើឱ្យមនុស្សបញ្ចេញជាតិពុល សប្បាយរីករាយ ហើយស្ត្រេសនិងសម្ពោធឈាមនឹងថយចុះទៅតាមនឹង។
-បង្កើនទឹករំអិល និងឈាមរត់ស្រួល សម្រាប់នារី ការរួមភេទជួយបង្កើនទឹករំអិលអង្គជាត ឈាមរត់ស្រួលជាដើម។
-ធ្វើឱ្យប្លោកនោមស្ត្រីដំណើរការស្រួល ចំណុចមួយទៀត សិចជួយពង្រឹងសាច់ដុំត្រគាក ហើយអាចជួយឱ្យប្លោកនោមស្ត្រីដំណើរការស្រួល។
-បង្កើនភាពស្និទ្ធស្នាល ការរួមរ័ក ធ្វើឱ្យអ័រម៉ូនក្ដីស្រលាញ់កើតឡើង (Oxytocin) ហើយចំណងមិត្តភាពដៃគូ កាន់តែស្និទ្ធស្នាល។
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ mercola