ស្ដេច​ហ្គេម AK កម្ពុជា ណែនាំ Gaming Laptop ស៊េរី​ថ្មី លេង​ហ្គេម​ធំៗ​អត់​ខ្ចី​ទាក់

  • 2018-01-03 08:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ចង់​លេង​ហ្គេម​ឲ្យ​ស្រួល​ចិត្ត និង​សប្បាយ Gamer (អ្នក​លេង​ហ្គេម) តែង​ជ្រើស​រើស​ប្រភេទ Laptop មាន​មុខងារ​សម្រាប់​លេង​ហ្គេម (Gaming Laptop) ​តែ​ម្ដង ដោយសារ​គ្រឿង​គ្រៅ​របស់ Laptop ប្រភេទ​នោះ ត្រូវ​គេ Build ឡើង​កប់​ស៊េរី​ម៉ា​ឈុត ក្នុង​នោះ​មាន VGA ធំ, RAM ធំ, ល្បឿន CPU លឿន, អេក្រង់​ច្បាស់, ភាព​រលាស់​នៃ Keyboard និង​មាន​បច្ចេកវិទ្យា​កាត់​បន្ថយ​កម្ដៅ​លើ Laptop ពេល​កំពុង​លេង។

ជាក់​ស្ដែង លោក Sento ជើង​ខ្លាំង​ហ្គេម AK និង​ជា​ប្រធាន​ក្រុម NeverCare បាន​ណែនាំ​ប្រភេទ Gaming Laptop មួយ​ប្រភេទ​​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​មិន​ឲ្យ Gamer ទាស់​ចិត្ត​ឡើយ។

Laptop ដែល​ជើង​ឯក​លើក​ពាន​កីឡា​អេឡិចត្រូនិក​ប្រចាំ​តំបន់​កាល​ពី​ឆ្នាំ​មុន​នៅ​ម៉ាឡេស៊ី និង​ជា​ជើង​ឯក​ប្រចាំ​កម្ពុជា​ត្រៀម​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថៃ ឆ្នាំ​នេះ នឹង​ណែនាំ​នោះ គឺ ROG G752 ម៉ូដែល​ចុង​ក្រោយ​របស់ ASUS សម្រាប់​លេង​ហ្គេម​ធំៗ។

ចង់​ដឹង Laptop ដែល​មាន​តម្លៃ ២ ០៩៩ ដុល្លារ​នេះ ខ្លាំង​ប៉ុណ្ណា សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម