បង្កប់កាមេរ៉ាក្នុងអាវ លួចថតរូបយ៉ាងសម្ងាត់ នៅអំឡុងឆ្នាំ១៨៩០ ឯលទ្ធផលពិតជាភ្ញាក់ផ្អើល

  • 2018-01-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ម្នាក់​មាន​ឈ្មោះ​ថា Carl Størmer (កើត​នៅ​ឆ្នាំ១៨៧២-ស្លាប់​នៅ​ឆ្នាំ១៩៥៧) បាន​រីករាយ​នឹង​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ដែល​ចម្លែក​ខ្លាំង​ណាស់ នា​សម័យ​នោះ។ នៅ​ក្នុង​អំឡុង​ឆ្នាំ១៨៩០ យុវជន​រូប​នេះ​តែងតែ​ដើរ​ជុំវិញ​ទីក្រុង Oslo នៃ​ប្រទេស​ន័រវែស ជាមួយ​នឹង​កាមេរ៉ា​សម្ងាត់​របស់​ខ្លួន និង​បាន​លួច​ថត​រូប​មនុស្ស​ជា​ប្រចាំ​ថ្ងៃ។

Carl Størmer និង​កាមេរ៉ា​សម្ងាត់ ប្រភេទ C.P. Stirn Concealed Vest Spy Camera

រូបថត​ដែល Carl លួច​ថត​បាន សុទ្ធតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​រស់​នៅ​ ហើយ​វា​ពិត​ជា​ខុស​គ្នា​ខ្លាំង​ណាស់​ពី​និន្នាការ នៃ​ការ​ថតរូប​នៅ​ក្នុង​អំឡុង​ពេល​នោះ។

Carl ទទួល​បាន​កាមេរ៉ា​សម្ងាត់ ប្រភេទ C.P. Stirn Concealed Vest Spy Camera នៅ​ក្នុង​ឆ្នាំ១៨៩៣ នៅ​ពេល​ដែល​រូបគេ​កំពុង​សិក្សា​គណិតវិទ្យា នៅ​សកលវិទ្យាល័យ Royal Frederick University (បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា University of Oslo)។

«វា​មាន​រូបរាង​មូល និង​សំប៉ែត ហើយ​ត្រូវ​បាន​លាក់​នៅ​ក្រោម​អាវ​កាក ខណៈ​ភ្នែក (Len) របស់​វា​ត្រូវ​ដាក់​ចេញ​មក​ក្រៅ តាម​រយៈ​រន្ធ​ឡេវ។ នៅ​ក្រោម​សំលៀកបំពាក់​របស់​ខ្ញុំ មាន​ខ្សែ​មួយ​បង្ហូរ​ចុះ​តាម​រន្ធ​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ខ្ញុំ ហើយ​នៅ​ពេល​ខ្ញុំ​ទាញ​ខ្សែ កាមេរ៉ា​នឹង​ថតរូប»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Carl។

គួរ​បញ្ជាក់​ថា រូបថត​ដែល Carl ថត​បាន មាន​ចំនួន​សរុប​រហូត​ដល់​ទៅ ៥០០សន្លឹក​ឯណោះ៕

ចង់​ដឹង​ថា ការ​បង្កប់​កាមេរ៉ា​ក្នុង​អាវ ដើម្បី​លួច​ថត​រូប​យ៉ាង​សម្ងាត់​នៅ​អំឡុង​ពេល​នោះ ទទួល​លទ្ធផល​យ៉ាង​ណា ទៅ​ទស្សនា​រូបថត​ខាងក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី