បទ "ឱ​ស្វាយ​ចន្ទី" ខ្មែរ បរទេស​មួយ​ក្រុម​ច្រៀង​ផ្អើល​អស់​ជនជាតិ​ដើម

  • 2018-01-03 11:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ក្នុង​ស្រុក នៅ​លើ​បណ្ដាញ​សង្គម កំពុង​មោទនភាព​នឹង​តន្ត្រី​ករ អ្នក​ចម្រៀង​ជនជាតិ​បរទេស​មួយ​ក្រុម​ដែល​បាន​យក​បទ​ចម្រៀង​ខ្មែរ​មក​ប្រគំ និង​ច្រៀង​យ៉ាង​ពីរោះ។

តាម​ទំព័រ Cambodian Living Arts បញ្ជាក់ ក្រុម​តន្ត្រី​ករ​ជនជាតិ​បរទេស​មួយ​ក្រុម​នេះ មាន​ឈ្មោះ​ថា Ethno on the Road មក​ពី​ប្រទេស​ស៊ុយអែត។ ប្រការ​គួរ​ចាប់​អារម្មណ៍ ត្បិត​ថា​មិន​ច្បាស់​ដូច​ជនជាតិ​ដើម ប៉ុន្តែ​សិល្បករ​ប្រទេស​ស៊ុយអែត អាច​ច្រៀង​ភាសា​ខ្មែរ​បាន​ច្បាស់​ល្មម​ស្ដាប់​បាន។ ប្រិយមិត្ត​បាន​ពោល​សរសើរ​ពួក​គេ​ថា ច្រៀង​ពីរោះ និង​ថ្លែង​អំណរគុណ​ពួក​គេ ដែល​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​តន្ត្រី​ខ្មែរ។

តោះ ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា