វីរបុរស​ Liverpool ម្នាក់ និយាយ​ថា ក្លឹប​គួរ​លក់ Coutinho

  • 2018-01-03 13:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​បុរស​ក្លឹប​ហង្ស​ក្រហម Jamie Carragher យល់​ថា Liverpool គួរ​ព្រមព្រៀង​លក់​កីឡាករ Philippe Coutinho ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ តែ​មិន​មែន​ឲ្យ​ខ្សែ​បម្រើ​ប្រយុទ្ធ​ចាក​ចេញ​ពី​ក្លឹប​ឥឡូវ​នោះ​ទេ។

អតីត​ខ្សែ​ការពារ Carragher បាន​សរសេរ​ក្នុង​សារ​ក្នុង​គណនី Twitter របស់​ខ្លួន ថា៖ "អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ Liverpool នៅ​ពេល​នេះ គឺ​ត្រូវ​ព្រមព្រៀង​ឲ្យ Coutinho ចាក​ចេញ​ក្នុង​ការ​ផ្ទេរ​មួយ​ដ៏​ថ្លៃ ប៉ុន្តែ​មិន​មែន​ឲ្យ​គេ​ចេញ​នៅ​ពេល​ឥឡូវ​ទេ ពោល​គឺ​ចេញ​នា​ពេល​រដូវ​កាល​ក្ដៅ ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ក្នុង​ការ​ទិញ Kieta អ៊ីចឹង"។

វីរបុរស​ក្លឹប​ហង្ស​ក្រហម​រូប​នេះ បាន​សរសេរ​ទៀត​ថា៖ "តើ​ក្លឹប​ Liverpool ចំណេញ​អ្វី ពី​ការ​ឲ្យ Coutinho ចាក​ចេញ​នា​ពេល​នេះ? បើ​សិន​ជា​លក់​ក្នុង​ខែ​នេះ ក្លឹប​នឹង​មាន​ភាព​លំបាក​ក្នុង​ការ​រក​កីឡាករ​ថ្មី​មក​ជំនួស​គេ។ ណា​មួយ​ក្លឹប​អាច​នឹង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ប្រជែង​យក Top 4 ក្នុង​លីគ និង​ប្រជែង​ក្នុងការ​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្នុង Champions League"។

ការ​ថ្លែង​របស់​វីរបុរស​ក្លឹប​ហង្ស​ក្រហម​រូប​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ពាក្យ​ច​ចាម​អារ៉ាម​ជា​ច្រើន​ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​ ដែល​ថា Coutinho អាច​នឹង​ចេញ​ទៅ​ Barcelona នា​ខែ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើប្រយុទ្ធ Coutinho ស៊ុតចូល ១២គ្រាប់ និង បញ្ជូល​ឲ្យ​មិត្តរួម​ក្រុមស៊ុតបាន ៦​ដង ហើយឲ្យ Liverpool ក្នុង​រដូវកាលនេះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី