អាថ៌កំបាំង​មុខងារ​ពិសេស​ទាំង ៧ លើ​បណ្ដាញ​សង្គម Facebook បែប​គ្មាន​អ្នក​ធ្លាប់​ប្រើទេ

  • 2018-01-04 01:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ជា​បណ្ដាញ​សង្គម​យក្ស​មួយ​មាន​អាយុកាល​ច្រើន​ជាង​មួយ​ទសវត្ស និង​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ដែល​ភាគច្រើន​ប្រើ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មិត្តភក្ដិ ការ​លក់​ទំនិញ បង្កើត​ជា​ក្រុម​ពិភាក្សា និង​មុខងារ​ល្អៗ​ជាច្រើន​ទៀត​។ យ៉ាងណាមិញ បច្ចុប្បន្ន​វិសាលភាព​នៃ​បណ្ដាញ​សង្គម​នេះ មាន​បណ្ដុំ​មុខងារ​ជាច្រើន ហើយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ដឹង​អស់នោះទេ។ 

១. មើល​​មនុស្ស​ដែល​បាន Reject សំណើរ​​របស់យើង​

យើង​អាច​ពិនិត្យ​មើល​បណ្តាល​មិត្តភក្ដិ​ដែល​ស្គាល់ ឬ​មិន​ស្គាល់​បាន Reject ពី Friends Request ហើយ​បើ​គ្មាន​មិត្តភក្ដិ​បាន Reject នោះ​អារម្មណ៍​អ្នក​ប្រហែល​ជា​ល្អ​។ 

  • បើក Facebook (ក្នុង Browser មិនមែន​កម្មវិធី​ទេ​)
  • ចុច​លើ iconឈ្មោះ Friend request រូប​មនុស្ស​ពីរ​នាក់​
  • ជ្រើសរើស See all ក្នុង Menu អ្នក​បាន​ឃើញ​
  • ចុច​លើ View sent requests

២. ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជន​ចម្លែកៗ​លើ​ពិភពលោក​

អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​មាន Facebook Live video បង្ហាញ​ក្នុង News Feed របស់​អ្នក ហើយ​អ្នក​ក៏​អាច​ចូល​មើល Feeds របស់​មនុស្ស​កំពុង​ថត​វីដេអូ​ខ្លីៗ​លើ​ពិភពលោក​បាន ដោយ​ចុច​លើ icon Live Video ក្រោម Apps section នៅ​ផ្នែក​ខាងលើ​ខាងឆ្វេង​។ 

៣. ចូល​ប្រើ Inbox Other របស់​អ្នក​

ពេល Facebook សម្រេច​ចិត្ត​ថា​អ្វី​មួយ​ជា Spam (ការ​ផ្ញើរ​សារ​ដោយ​ស្វ័យប្រវត្តិ​) វា​នឹង​បង្វែរ​ទៅ​កាន់​ប្រអប់ Message Request  ដែល​កំណត់​ថា​មិន​បាន​អាន លុះត្រា​អ្នក​ចូល​មើល​។ ក្នុង​ការ​ពិនិត្យ​មើល​សារ​ទាំង​នេះ​ អ្នក​អាច​៖

  • បើក​កម្មវិធី Facebook Messenger លើ​ទូរសព្ទ​
  • ចុច​លើ​ផ្នែក Tab ឈ្មោះ People នៅ​ខាងក្រោម​ផ្នែក​ខាងស្តាំ​នៃ​អេក្រង់​ រួច​ចុច​លើ Tab All
  • អ្នក​ចុច​លើ Message Requests
  • បន្ទាប់​មក​ចុច​លើ Show All ត្រង់​ផ្នែក Filtered Messages

៤. លេង​ហ្គេម​បាល់​

អ្នក​អាច​លេង​ហ្គេម​បាល់​ទាត់​បាន​ដោយ​៖

  • ធ្វើ​កំណែទម្រង់​ជំនាន់​កម្មវិធី Messenger
  • ផ្ញើរ Emoji រូប​បាល់​ទៅ​កាន់​មិត្តភក្ដិ​
  • ចុច​លើ​ Emoji ពេល​បាន​ផ្ញើរ​រួច​
  • អ្នក​អាច​ចាប់ផ្តើម​លេង​បាល់​បាន​

៥. ពិនិត្យ​មើល​រាល់​រូបភាព​មិត្តភក្ដិ​អ្នក​បាន Like លើ Facebook

អ្នក​អាច​មើល​ឃើញ​រាល់​រូបភាព​អ្នក​បាន Like លើ Facebook ដោយ​ចុច​លើ​ប្រអប់ Search រួច​ប្រើ​ពាក្យ​គន្លឹះ Photos Liked by me។ ប្រសិនបើ​អ្នក​ចង់​ឃើញ​រាល់​រូបភាព​មិត្តភក្ដិ​អ្នក​បាន Like គ្រាន់​តែ​វាយ​បញ្ចូល Photos liked by បូក​ជាមួយ​ឈ្មោះ​នរណា​ម្នាក់​។ អ្នក​ក៏​អាច​ច្រោះ​មើល​រូបភាព​តាម​ឆ្នាំ ទីកន្លែង និង​នរណា​បង្ហាញ​រូបភាព​បាន​ផង​ដែរ​។ 

៦. លេង​ហ្គេម​អុក​

អ្នក​ក៏​អាច​លេង​ហ្គេម​អុក​បាន​លើ Facebook Messenger ដោយ​ផ្ញើរ​សារ​ទៅ​កាន់​មិត្តភក្ដិ​ណា​មួយ វាយ​ថា @fbchess play។ បន្ទាប់​មក​ផ្ទាំង​ក្តារ​អុក​នឹង​បង្ហាញ ហើយ​ដៃគូ​អ្នក​នឹង​អញ្ជើញ​ឲ្យ​ដើរ​មុន​។ 

សម្រាប់​ការ​ជ្រើសរើស​គ្រាប់​អុក​

  • K សម្រាប់ King
  • Q សម្រាប់ Queen
  • B សម្រាប់ Bishop
  • N សម្រាប់ Knight
  • R សម្រាប់ Rook
  • P សម្រាប់ Pawn

៧. Log out Facebook ពី​ចម្ងាយ​

ប្រសិនបើ​អ្នក​ភ្លេច Log out លើ Facebook ពី​កុំព្យូទ័រ​ផ្សេង អ្នក​អាច Log out ពី​ចម្ងាយ​បាន ដោយ​៖

  • ចូល​ទៅ​កាន់ Settings របស់ Facebook
  • ចុច​លើ Security and Login - ត្រង់​ផ្នែក Where You're Logged In អ្នក​អាច​ពិនិត្យ​មើល​បណ្តាល Device អ្នក​បាន Log in ហើយ​ចុច​លើ icon បី​គ្រាប់​ក្បែរ​ឈ្មោះ Device នោះ ហើយ​ចុច Log Out ឬ អ្នក​ចុច​លើ Log Out Of All Sessions ដើម្បី Log Out ពី​គ្រប់ Device តែ​ម្តង​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ប៊ុនធឿន