បើខ្សែ iPhone ដោតកុំព្យូទ័រ មិនដើរ អាចសាកវិធីនេះបាន
- 2018-01-03 04:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើខ្សែ iPhone ដោតកុំព្យូទ័រ មិនដើរ អាចសាកវិធីនេះបាន
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់មួយចំនួនមិនចូលចិត្តប្រើ iTune នោះទេ។ នៅពេលពួកគេចង់ទាញរូបភាពរក្សាទុកក្នុង Camera library (បណ្ដុំរូបភាពរក្សាទុកក្រោយពេលថតក្នុង iPhone) គឺចូលតាមរយៈ My Computer លើ PC តែម្តង។
យ៉ាងណាមិញ ពេលខ្លះក្រោយពេលភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រ មិនតែងតែដំណើរការ និងបង្ហាញលើ My Computer នោះទេ ដូច្នេះអ្នកអាចសាកល្បងអនុវត្តតាមចំនុចទាំងនេះបាន។
អ្នកគួរប្រើខ្សែស្រ៊ីនរបស់ iPhone តែម្តង ព្រោះខ្សែមួយចំនួនមានតម្លៃធូរថ្លៃលើទីផ្សារអាចមានសមត្ថភាពត្រឹមសាកថ្ម តែមិនអាចបញ្ជូនទិន្នន័យបាននោះទេ។
ពេលអ្នកដោតភ្ជាប់ iPhone ទៅនឹង Windows PC អ្នកនឹងឃើញផ្ទាំងសារលើ iPhone បញ្ជាក់ថាអ្នកជឿជាក់លើកុំព្យូទ័រនេះដែរឬទេ។ ការ Trust លើកុំព្យូទ័រអាចឲ្យវាចូលប្រើបានពេញលេញរាល់ទិន្នន័យលើ iPhone ដែលជាអ្វីអ្នកត្រូវការ។ អ្នកគ្រាន់តែដោះសោចូល iPhone និងចុចលើប៊ូតុង Trust ពេលសារបង្ហាញ។ ជាធម្មតា វានឹងបង្ហាញតែមួយដងប៉ុណ្ណោះពេលអ្នកភ្ជាប់ប្រើ តែបើឃើញសារច្រើនដង អ្នកនៅតែអាចចុចលើពាក្យ Trust បាន។
ប្រសិនបើអ្នកប្រាកដថាបានប្រើខ្សែស្រ៊ីន និងបាន Trust កុំព្យូទ័ររួចរាល់ អ្នកអាចដំឡើងកំណែទម្រង់លើ PC អាចជាកំណែទម្រង់សម្រាប់ iTune ឬ Window តែម្តង។
ដើម្បីត្រួតពិនិត្យកំណែទម្រង់ iTune អ្នកអាចបើកកម្មវិធី iTune > ចុចលើ Help > ចុចលើ Check for Updates ហើយដំណើរការតាមផ្ទាំងដែលបានបង្ហាញ។
ដើម្បីត្រួតពិនិត្យកំណែទម្រង់ Windows 10 អ្នកចុច Start > Settings > Updates & Security > Windows Update និងជ្រើសរើស Check for Updates។
អ្នកក៏គួរធ្វើកំណែទម្រង់ប្រព័ន្ធ iOSផងដែរ ដើម្បីជួយដោះស្រាយបញ្ហាកើតមានលើប្រព័ន្ធផ្តល់ដោយ Apple។ ដើម្បីត្រួតពិនិត្យកំណែទម្រង់លើ iPhone អ្នកបើកកម្មវិធី Settings > General > Software Update។
ពេលអ្នកធ្វើកំណែទម្រង់ iTune, Window 10 និង iPhone រួចរាល់ អ្នកគួរបិទបើក PC បន្ទាប់មកអ្នកនឹងអាចឃើញ iPhone បង្ហាញលើ My Computer។
ប្រសិនបើប្រើវិធីខាងលើនៅតែមិនអាចបង្ហាញ iPhone លើកុំព្យូទ័រ អ្នកអាចធ្វើកំណែទម្រង់ Driver របស់ iPhone តែចំនុចនេះរាងស្មុគស្មាញបន្តិច។
ដើម្បីធ្វើកំណែទម្រង់ iPhone driver ដំបូងអ្នកភ្ជាប់ iPhone ទៅនឹង PC រួចចូលទៅកាន់ Control Panel > Hard ware and Sound > ស្វែងរក Apple iPhone ក្រោមផ្នែក Unspecified រួចចុច Mouse ស្តាំ ជ្រើសរើសយក Properties > ផ្ទាំង Window ថ្មីមួយនឹងបង្ហាញ រួចអ្នកចុចលើ Tab ឈ្មោះ Hardware > ចុចលើ Properties ហើយចុចលើ Change Settings។ ផ្ទាំងថ្មីមួយនឹងបង្ហាញ អ្នកជ្រើសរើស Tab ឈ្មោះ Driver ហើយចុច Update Driver ។ ត្រង់នោះ អ្នកអាចស្វែងរកលើគេហទំព័រសម្រាប់ iPhone driver ជំនាន់ចុងក្រោយ ឬ ប្រើផ្ទាល់ពី Folder ដែលជាកន្លែង iPhone driver រក្សាទុកក្នុង iTune។ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន គួរតែស្ថិតនៅ C:\Program Files\Common Files\Apple\Mobile Device Support\Drivers តែវាអាស្រ័យពេលអ្នកដំឡើងដំបូង។
ក្រោយអ្នកកំណត់ទីតាំងរួចចុច OK ហើយចុច Next។ អ្នកអាចនឹងឃើញសារមួយក្នុងចំណោមពីរនេះ iPhone drivers បានប្រើជំនាន់ចុងក្រោយរួចរាល់ ឬ Driver ថ្មីមួយទើបបានដំឡើង ហើយ iPhone គួរតែបង្ហាញលើ My Computer ក្រោយពេល Driver បានដំឡើង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ