៨ វិធី​អាច​ជួយ​អ្នក​បំបាត់​ចំណង់​ទិញ​សម្ភារៈ​កាមេរ៉ា​ថ្មី​បាន​

  • 2018-01-02 03:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ឧបករណ៍​ថ្មីៗ ថ្លៃៗ អាច​ជា​បំណង​ប្រាថ្នា របស់​អ្នក​ថតរូប​នានា ជាពិសេស​អ្នក​ថតរូប​ដំបូង ព្រោះ​គិត​ថា​ឧបករណ៍​ថ្មី ថ្លៃ​អាច​ជួយ​ឲ្យ​រូបភាព​ពួកគេ​ប្រសើរ​ឡើង​ តែ​ពុំ​មែន​ទាំងស្រុង​នោះ​ទេ​។ យ៉ាងណាមិញ អ្នក​គួរ​ប្រើប្រាស់​មុខងារ​លើ​កាមេរ៉ា​អ្នក​មាន និង​គំនិត​ច្នៃប្រឌិត​របស់​អ្នក ឲ្យ​អស់​ពី​លទ្ធភាព មុន​ចំណាយ​លុយ​លើ​ឧបករណ៍​ថ្មី​។ អ្នក​អាច​ពិនិត្យ​មើល ៨ ចំនុច​នេះ ជា​យោបល់​សម្រាប់​ពិចារណា មុន​អ្នក​ទិញ​ឧបករណ៍​ថ្មី​ ប្រហែល​ជា​អាច​សន្សំ​លុយ​អ្នក​បាន​ខ្លះ​ដែរ​។

១. រក្សាទុក​ Lens អ្នក​មាន​

ចំនុច​មួយ អ្នក​ថតរូប​ជាច្រើន​ធ្វើ​ក្រោយ​ពេល​រៀន​របៀប​ប្រើ​កាមេរ៉ា DSLR គឺ​ឡើង​ជំនាន់ (Upgrade) Lens។ Lens មាន​ទម្ងន់​ស្រាល និង​អាច​ជួយ​ផ្តល់​លទ្ធផល​អ្នក​ចង់​បាន ត្បិត​មាន​ដែន​កំណត់​ខ្លះ​។ ពេល​អ្នក​មាន Lens ច្រើន អ្នក​ប្រហែល​រក​ឃើញ​ថា​ការ​ថតរូប​ខ្លះ Lens អ្នក​មាន​បច្ចុប្បន្ន​មិន​មាន​សមត្ថភាព​ជួយ​បាន​នោះ​ទេ​។ 

Lens 17-55mm ផ្តល់​នូវ​មុំ​ធំ​ល្អ​រួម​ជាមួយ​នឹង​សមត្ថភាព Telephoto ខ្លី​មួយ ជាពិសេស​ពេល​ប្រើ​លើ​កាមេរ៉ា​មាន APS-C sensor ដែល​អាច​ធ្វើការ​ថតរូប​ភាព​ចាប់​ពី​លក្ខណៈ​ទេសភាព ទៅ Portrait បាន ។ ការ​មាន Lens ធម្មតា​មួយ អាច​ងាយស្រួល​ក្នុង​ការ​កំណត់​ប្រសិនបើ​អ្នក​ពិត​ជា​ត្រូវការ Wide-angle lens មុន​នឹង​ចំណាយ​ថវិកា​។ 

២. ផ្លាស់ប្ដូរ​បរិស្ថាន មិនមែន​ឧបករណ៍​នោះ​ទេ​

ជំនួស​ឲ្យ​ការ​ផ្លាស់ប្ដូរ​ឧបករណ៍ អ្នក​គួរ​ប្តូរ​ទិដ្ឋភាព ដោយ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​សមុទ្រ ឡើងភ្នំ ឬ​កន្លែង​ផ្សេងៗ​ទៀត​។  អ្នក​អាច​ថតរូប​ទេសភាព ឬ​ចំណាយ​ពេល​ទៅ​ខាងក្រៅ ដើម្បី​ឃើញ​ពី​ជំនាញ​អ្នក​ក្នុង​ការ​កំណត់​ទីតាំង និង​ប្លង់​បាន​ល្អ​។ អ្នក​អាច​ទៅ​ហាង​លក់​ទំនិញ ឬ​ទិញ​សម្ភារៈ​មួយ​ចំនួន​ក្នុង​ការ​បង្កើត​ជា​ទិដ្ឋភាព​អ្វី​មួយ​។ ក្នុង​ការ​ធ្វើ​អ្វី​ក៏​ដោយ ងាយស្រួល​នឹង​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់ណាស់ ប្រសិនបើ​គ្មាន​អ្វី​ថ្មី​។ 

៣. កំណត់​ម៉ោង​រោទ៍​

អ្នក​គួរ​ដាក់​ម៉ោង​រោទ៍​ក្រោក​ពី​ព្រលឹម ដើម្បី​ទាញ​ប្រយោជន៍​ពី​ពន្លឺ​ពេល Golden hour (រយៈពេល​ខ្លី​មួយ​ក្រោយ​ព្រះអាទិត្យ​រះ ឬ​មុន​ពេល​ព្រះអាទិត្យ​លិច​) ដែល​ជា​វិធី​ងាយស្រួល​ក្នុង​ការ​ពង្រឹង​ការ​ថតរូប​អ្នក​ដោយ​មិន​ចំណាយ​ប្រាក់កាក់​។ គុណភាព​ពន្លឺ​មាន​ពេល​ព្រះអាទិត្យ​រះ និង​ព្រះអាទិត្យ​លិច​ជួយ​កែប្រែ​ទិដ្ឋភាព​គ្រប់​យ៉ាង​។ ការ​ទិញ Lens ផ្សេង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ធំ​មួយ​នោះ​ទេ លុះត្រា​អ្នក​ត្រូវការ​សម្រាប់​ការងារ​ជាក់លាក់​ណា​មួយ​។ 

៤. ចូលរួម​ការ​ប្រកួត​ថតរូប​

អ្នក​គួរ​ចូលរួម​ការ​ប្រកួត​លើ​ការ​ថតរូប​នានា មិន​ថា​តូច ឬ​ធំ ដែល​អាច​ជួយ​បើក​ភ្នែក​បាន​កាន់​តែ​ច្បាស់​លើ​ផ្នែក​ថតរូប ដោយ​ជួយ​ជំនះ​ភាព​រាំង​ស្ទះ​នូវ​គំនិត​ច្នៃប្រឌិត ជាមួយ​នឹង​វិធីសាស្ត្រ និង​គំនិត​ថ្មីៗ​។ ពេល​ខ្លះ​ផ្លាស់ប្ដូរ​វិធី​ថត មាន​ភាព​ងាយស្រួល​ជាង​ផ្លាស់ប្ដូរ​ឧបករណ៍​ថត​។ 

៥. មាន​ដែន​កំណត់​លើ​ខ្លួនឯង​

ពេល​ខ្លះ​អ្នក​ប្រហែល​ជា​យល់​ថា​មាន​កាមេរ៉ា​ថ្លៃ អាច​ផលិត​រូបភាព​បាន​ល្អ​ជាង​គេ តែ​មែនទែន​ទៅ​មិនមែន​ទាំងស្រុង​នោះ​ទេ​។ សម្រាប់​អ្នក​ថតរូប គំនិត​ច្នៃប្រឌិត​មើល​ឃើញ​ពី​ក្រោយ​កាមេរ៉ា មាន​ភាព​ល្អ​ប្រសើរ​ជាង​។ អ្នក​អាច​កំណត់​ព្រំដែន​ដោយ​ប្រើប្រាស់​ត្រឹម​កាមេរ៉ា​ធម្មតា ឬ​កាមេរ៉ា​ទូរសព្ទ ដោយ​ប្រើ​មុខងារ​សាមញ្ញ​មាន​ស្រាប់​លើ​កាមេរ៉ា ហើយ​បង្ខំ​ខ្លួន​អ្នក​ផ្ដោត​សំខាន់​លើ​ការ​កំណត់​ប្លង់, ពណ៌, Subject, ស្ទិល និង​លក្ខណៈ​ផ្សេង​ទៀត​។ ជាមួយ​នឹង​ការ​រៀបចំ​តាម​អ្វី​អ្នក​មើល​ឃើញ ជាមួយ​នឹង​កាមេរ៉ា​ល្អ​មួយ អាច​ជួយ​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ទាក់ទាញ​។ 

៦. ថតរូប​លក្ខណៈ Macro ដោយ​គ្មាន Macro lens

ការ​ថតរូប​ប្រភេទ​ខ្លះ អ្នក​ប្រហែល​ជា​គិត​ថា​មិន​អាច​ទៅ​រួច​ដោយ​គ្មាន​ឧបករណ៍​ជាក់លាក់ ដូចជា​លក្ខណៈ Macro ដោយ​គ្មាន Macro lens ប៉ុន្តែ​អ្នក​គួរ​ព្យាយាម​ប្រើ​វិធី​នានា សម្រាប់​ថតរូប​លក្ខណៈ​នេះ ឬ​ផ្សេង​ទៀត មុន​ពេល​អ្នក​ទិញ​ឧបករណ៍​ជំនួស​។ 

អ្នក​អាច​ប្រើ Lens ដោយ​មិន​ភ្ជាប់​នឹង​កាមេរ៉ា ហើយ​ប្រើ​បញ្ច្រាស ដាក់​ពី​មុខ Sensor ដែល​អាច​ផលិត​បាន​រូបភាព​បែប​ម្យ៉ាង តែ​អាច​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព Focus របស់ Lens នៅ​ទី​ឆ្ងាយ ពិបាក​គ្រប់គ្រង​កង្វះ​ពន្លឺ និង​ស្ទើរតែ​មិន​អាច​ថត​បាន​នឹង​ល្អ​។ យ៉ាង​ណា​មិញ អ្នក​អាច​ប្រើ Extension tube (ឧបករណ៍​ភ្ជាប់​នឹង Lens ងាយស្រួល​ភ្ជាប់​នឹង​កាមេរ៉ា​ពេល​ប្រើ Lens បញ្ច្រាស​) ដែល​អាច​កាត់បន្ថយ​កង្វះ​ពន្លឺ និង​ការ​រង្គើ ដោយ​មាន​តម្លៃ​ធូរ​ថ្លៃ តែ​ក៏​មិន​ថ្លៃ​ដូច​ប្រើ Macro lens តែ​ម្តង​ដែរ​។ 

៧. សហការ​ជាមួយ​នឹង​តារា​ម៉ូដែល​

អ្នក​អាច​ធ្វើការ​ជាមួយ​នឹង​តារា​ម៉ូដែល (អាច​ជា​មិត្តភក្ដិ សង្សារ ឬ​បងប្អូន​) ដែល​អាច​ជួយ​ផ្តល់​នូវ​គំនិត ហើយ​អ្នក​អាច​សាកល្បង​វិធី និង​ស្ទីល​ថ្មី​បាន​។ ម្យ៉ាងវិញទៀត អ្នក​អាច​ថត​សកម្មភាព​តារា​ម៉ូដែល ជាមួយ​នឹង Subject ផ្សេងៗ​បាន ក្រៅ​ពី​ត្រឹម​តែ​ថត​មនុស្ស​។ 

៨. ស្វែងរក​ការ​បញ្ចុះ​តម្លៃ​

បើ​អ្នក​មាន​លុយ​មួយ​ចំនួន ហើយ​នៅ​តែ​ចង់​ចំណាយ​លើ​អ្វី​អ្នក​ចង់​បាន អ្នក​អាច​ត្រួត​ពិនិត្យ​មើល​រូបរាង​ឧបករណ៍ លក្ខណៈសម្បត្តិ និង​តម្លៃ​ធៀប​នឹង​លក្ខណៈសម្បត្តិ សម​នឹង​អ្វី​អ្នក​ត្រូវការ​។ មួយវិញទៀត អ្នក​ក៏​អាច​ស្វែងរក​ឧបករណ៍​មួយ​ទឹក​ដូចជា កាមេរ៉ា, Lens, Tripods និង​ឧបករណ៍​មួយ​ចំនួន​ទៀត ប៉ុន្តែ​គួរ​ប្រាកដ​ថា​អ្នក​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់ ព្រោះ​របស់​នោះ​អ្នក​ប្រើ​ត​ពី​គេ​៕ 

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Digital Photography School   ប្រែ​សម្រួល៖ ប៊ុនធឿន