សេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Looi Kok Soon ស្តីពីការលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិពីធនាគារ ព្រីនស៍ ម.ក
- 2025-10-23 09:09:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Looi Kok Soon ស្តីពីការលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិពីធនាគារ ព្រីនស៍ ម.ក
ចន្លោះមិនឃើញ
ភ្នំពេញ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ – ខ្ញុំសូមប្រកាសអំពីការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការលាលែងពីតំណែងនាយកប្រតិបត្តិមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក ដែលមានប្រសិទ្ធភាពភ្លាមៗ ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្តការងារផ្ទាល់ខ្លួនរបស់ខ្ញុំ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការជឿទុកចិត្ត ការគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃរបស់ពួកគាត់ ក្នុងអំឡុងពេលដែលខ្ញុំកាន់តំណែង។
វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលបានដឹកនាំបុគ្គលិកដ៏ខិតខំប្រឹងប្រែងនៃធនាគារ ព្រីនស៍ ដែលបានអនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងការខិតខំអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងសហគមន៍របស់ពួកគេ។ ខ្ញុំមានទំនុកចិត្តជាខ្លាំងថា ក្រុមការងារដឹកនាំ ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល នឹងបន្តដឹកនាំស្ថាប័នឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវជោគជ័យបន្ថែមទៀតនាពេលអនាគត។
ជាចុងក្រោយ ខ្ញុំសូមផ្ញើពាក្យជូនពរដ៏អស់ពីចិត្តទៅដល់ក្រុមគ្រួសារធនាគារ ព្រីនស៍ ទាំងអស់ ឲ្យប្រកបដោយសេចក្តីសុខ សំណាងល្អ និងភាពជោគជ័យគ្រប់ភារកិច្ច។
ដោយក្ដីគោរព
Looi Kok Soon