Electricity map ចង់​ក្លាយ​ជា Google Map តែ​មើល​ពីប្រភព​ថាមពល​អគ្គិសនី​ប្រើប្រាស់​

  • 2017-12-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Electricity map ជា Online tool ថ្មី​មួយ​អាច​បញ្ចេញ​បញ្ចូល​ទិន្នន័យ​បាន​ភ្លាមៗ ដែល​អាច​បង្ហាញ​ប្រភព​អគ្គិសនី​អ្នក​ប្រើ ក៏​ដូចជា​ការ​បញ្ជូន​ត្រលប់​មក​វិញ​នៃ កាបូនឌីអុកស៊ីត (CO2) អាស្រ័យ​លើ​លក្ខណៈ​ដែល​អគ្គិសនី​ត្រូវ​បាន​ផលិត​ពី​ប្រភព​វា​។ 

លោក Olivier Corradi ជា​អ្នក​វិទ្យាសាស្ត្រ​ទិន្នន័យ​ដែល​ដឹកនាំ​គម្រោង​បាន​និយាយ​ថា រោងចក្រ​ថាមពល​ធ្យូង​ថ្ម​តំណាង​ឲ្យ​ស្ទើរ​តែ​មួយ​ភាគ​បួន​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បាន​បំភាយ​។ ជា​អកុសល គោលនយោបាយ​មាន​ការ​ផ្ដោត​តិចតួច​លើ​ការ​បិទ​នូវ​រោងចក្រ​ថាមពល​ធ្យូង​ថ្ម និង​ផ្ដោត​ច្រើន​លើ​ចំនួន​ខ្យល់ ឬ ពន្លឺ​ព្រះអាទិត្យ​ត្រូវ​បាន​ដំឡើង​។ យើង​ចង់​កំណត់​ចំនួន​ពី​ការ​បំភាយ​ចេញ​ទាក់ទង​នឹង​ការ​ប្រើ​អគ្គិសនី​ដើម្បី​ណែនាំ​លើ​ការ​ស្ថាបនា​អ្វី​មួយ​បន្ថែម​។ យើង​ជឿជាក់​លើ​ព័ត៌មាន​ពី​សកម្មភាព​មុនៗ ហើយ​ជួយ​សម្រួល​ព័ត៌មាន​ដែល​ខ្វះខាត​ក្នុង​ការ​ជជែក​ជា​សាធារណៈ​។ 

ពេល​គម្រោង​បាន​ចាប់ផ្តើម ១ឆ្នាំ​មុន អ្នក​ស្រាវជ្រាវ​រួម​បញ្ចូល​តែ​ពីរ ឬ​បី​ប្រទេស​លើ​ផែនទី​ប៉ុណ្ណោះ​។ ក្រោយ​មក បាន​បង្កើត​ជា​គម្រោង Open source ហើយ​អ្នក​បង្កើត​អាច​ពង្រីក​ទៅ​កាន់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។ បច្ចុប្បន្ន Electricity Map អាច​បង្ហាញ​នៅ អឺរ៉ុប​, អាមេរិកឡាទីន​, អូស្ត្រាលី​, ឥណ្ឌា​, សហរដ្ឋអាមេរិក និង កាលីហ្វ័រញ៉ា​។ 

សម្រាប់​តំបន់​នីមួយៗ អ្នក​មើល​អាច​វិភាគ​លើ​ការ​ផលិត​អគ្គិសនី​ដោយ​ប្រភព និង​ការ​បំភាយ​កាបូន ដោយ​ការ​ផលិត​បែងចែក​ទៅ​ជា ខ្យល់, ពន្លឺព្រះអាទិត្យ​, ទឹក (Hydro), Hydro storage, Battery storage, កំដៅ​ក្នុង​ផែនដី​, ជីវម៉ាស​, នុយក្លេអ៊ែរ​, ឧស្ម័ន​, ធ្យូង​ថ្ម និង ប្រភេទ​ប្រេង​ជាច្រើន​។ អ្នក​ក៏​អាច​សម្គាល់​តំបន់​នៃ​អគ្គិសនី​កាល​ពី ២៤ម៉ោង​មុន​, អាំងតង់ស៊ីតេ​កំឡុង​ពេល​នោះ និង​ចំណាត់​ថ្នាក់​ប្រទេស​ខុសៗ​គ្នា​។ 

លោក Corradi បន្ត​ថា យើង​មាន​បំណង​ក្លាយ​ជា Google Map នៃ​អគ្គិសនី ហើយ​បង្ហាញ​ទិន្នន័យ​លំហូរ​អគ្គិសនី​ជុំវិញ​ពិភពលោក​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន