កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បញ្ចប់ដោយជោគជ័យ ក្នុងការបណ្តុះ អ្នកដឹកនាំជំនាន់ក្រោយ
- 2025-10-24 07:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បញ្ចប់ដោយជោគជ័យ ក្នុងការបណ្តុះ អ្នកដឹកនាំជំនាន់ក្រោយ
ចន្លោះមិនឃើញ
សៀមរាប, ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ – កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ៣យប់ (ពីថ្ងៃទី២ ដល់ថ្ងៃទី៥ តុលា) នៅ Rose Apple Square ខេត្តសៀមរាប។
កម្មវិធីនេះមានមូលបទថា “Let’s Grow Together” និងស្លោកថា Grow Yourself. Grow Others. Grow JCI. មានអ្នកចូលរួមចំនួនជាង ៨០នាក់ ពីសាខាទាំង ៧ នៃ JCI Cambodia និងភ្ញៀវអន្តរជាតិ បានមកសិក្សា អនុវត្ត និងទទួលបទពិសោធន៍ភាពដឹកនាំជាក់ស្តែង។
កម្មវិធីប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភស្នូលពី Urban Living Solutions (ULS) ជា អ្នកឧបត្ថម្ភធំ និងដោយ Rose Apple Square ជា ដៃគូទីតាំង ។ ការប្ដេជ្ញាចិត្តរបស់ ULS ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន រួមជាមួយបរិយាកាសសហការរបស់ Rose Apple Square បានបង្កើតភាពជោគជ័យ និងក្តីស្រឡាញ់ក្នុងការរៀន និងធ្វើការជាក្រុម។
អ្វីដែលពិសេសក្នុងកម្មវិធី
វគ្គបណ្តុះបណ្តាលជាក់ស្តែងអំពី ភាពដឹកនាំដោយខ្លួនឯង បញ្ញាផ្លូវអារម្មណ៍ ការនិយាយជាសាធារណៈ ភាពដឹកនាំបែបរួមបញ្ចូល ការគ្រប់គ្រង់ជម្លោះ ការអភិវឌ្ឍសមាជិក និងស្ថិរភាពហិរញ្ញវត្ថុ។
កិច្ចពិភាក្សា “JC Legends: Legacy in Leadership” ដែលមានអតីតប្រធានថ្នាក់ជាតិ ៤ រូបជាវាគ្មិនី ចូលរួមចែករំលែកបទពិសោធន៍ និងមេរៀនដឹកនាំដ៏មានតម្លៃ។
សកម្មភាព Project Simulation និង Team Pitching ដែលជាការអនុវត្តពិតបង្កើតគម្រោង អាចអនុវត្តបានសម្រាប់អង្គការ ហើយមានពានរង្វាន់ប្រគល់នៅពេលបិទកម្មវិធី។
Mentorship និង Micro-Coaching ដែលបង្កើនទំនាក់ទំនងរវាងសាខា និងជំរុញការរៀនពីគ្នាទៅវិញទៅមក។
សកម្មភាព Creative Photo, Video Challenge និងសកម្មភាពខាងក្រៅ ដែលលើកតម្កើង ភាពសហការរបស់ក្រុម និងការរីកចម្រើនផ្ទាល់ខ្លួន។
លោក ជា សុខហ៊ី ប៊ីល អនុប្រធានថ្នាក់ជាតិ នៃ JCI Cambodia បាននិយាយថា “ពេលមើលឃើញអ្នកទាំងអស់ចូលរួមសកម្ម គាំទ្រគ្នាទៅវិញទៅមក ហើយបម្លែងអ្វីដែលរៀនទៅជាការអនុវត្ត បានបណ្ដាលឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ” ។ “កម្មវិធីនេះបានបង្ហាញថា ពេលយើងលូតលាស់ជាមួយគ្នា យើងអាចបង្កើតឥទ្ធិពលកាន់តែធំសម្រាប់អង្គការ សហគមន៍ និងអនាគតរបស់ ប្រទេសកម្ពុជា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Urban Living Solutions និង Rose Apple Square ដែលបានសីហការជាមួយយើងក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យនេះ។”
ដៃគូ និងអ្នកចូលរួម
JCI Cambodia សូមថ្លែងអំណរគុណដល់ ដៃគូ គ្រូបង្រៀន អ្នកនិយាយ អ្នកណែនាំ អ្នកស្ម័គ្រចិត្តនិងអ្នកឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែកក្នុងអាគាដើមីលើកទី១០។ ការអបអរសាទរពិសេសសម្រាប់៖
Urban Living Solutions (ULS) – អ្នកឧបត្ថម្ភធំ
Rose Apple Square (Siem Reap House, Commune, និង Velea) - ដៃគូទីតាំង
ក៏ដូចជាការសូមថ្លែងអំណរគុណដល់មេដឹកនាំសាខា អតីតប្រធានជាតិ និងសមាជិក JCI ដែលបានចែករំលែកពេលវេលា និងបទពិសោធន៍ដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែមានអត្ថន័យ។
ទៅមុខទៀត
អ្នកបញ្ចប់កម្មវិធីនេះចេញទៅដោយ ភាពជាក់ស្ដែង គម្រោងអនុវត្ត ដៃគូ និងមិត្តរួមក្រុម ដែលនឹងជំរុញឲ្យបន្តអភិវឌ្ឍខ្លួន។ JCI Cambodia នឹងបន្តគាំទ្រជាបន្តបន្ទាប់តាមរយៈការតាមដាន ការចុះពិនិត្យ និងបង្កើតប្រព័ន្ធ័ចែករំលែកគម្រោង ដើម្បីធានាចាំគំនិតទាំងនេះក្លាយជាការអនុវត្តសកម្មក្នុងសហគមន៍។
អំពី JCI Cambodia
JCI Cambodia ជាផ្នែកមួយនៃ Junior Chamber International (JCI) ដែលជាបណ្តាញយុវជន ដើម្បីបង្កើតការផ្លាស់ប្ដូរដោយវិជ្ជមាន។ JCI Cambodia មានបស់កកម្មក្នុងការ៉េបណ្តុះបណ្តាលយុវជនឲ្យក្លាយជាមេដឹកនាំ ដោយអភិវឌ្ឍជំនាញ បង្កើតបណ្តាញ និងគម្រោងដែលមានផលប៉ះពាល់ជាស្ថាពរ។
ព័ត៌មានទំនាក់ទំនងសារព័ត៌មាន
លោក ជា សុខហ៊ី ប៊ីល
អនុប្រធាន ថ្នាក់ជាតិ ៃន JCI Cambodia Leadership Academy លើកទី១០
ទូរស័ព្ទៈ +៨៥៥ ១៥ ៥៦៣ ៥៦៧
Telegram: t.me/billchea
អ៊ីមែលៈ jci.cambodia@gmail.com